More

    ជសង្ស័យ០១នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួនករណីហិង្សា មានស្ថានទម្ងន់ទោស

    spot_img

    នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤.០០នាទី នៅចំណុចភូមិជម្ពូវ័ន្ត២ សង្កាត់ ចៅមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ កម្លាំងប៉ុស្តិ៍ចោមចៅទី៣ ស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទហឹង្សា មានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

    -ជនសង្ស័យ : ឈ្មោះ ថុន វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (ជនសង្ស័យ មានសារធាតុញៀន)។

    ចំណែកបក្សពួក០៣នាក់ទៀតរត់គេចខ្លួន មានទី១-ឈ្មោះ រក្សា , ២-ឈ្មោះ វិច , ៣-ឈ្មោះ គ្រៀម (គេចខ្លួនទាំង០៣នាក់ ) កំពុងស្រាវជ្រាវតាមចាប់បន្ត ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

    spot_img

    អត្ថបទទាក់ទង

    spot_img