More

    បុណ្យផ្កាប្រាក់សាមគ្គីដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃគង់នៅវត្ត និមិត្តមហាវិហាហៅវត្តត្នោត

    spot_img

    (ខេត្តឧត្តរមានជ័យ) កាលពីរសៀលថ្ងៃ៣០ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ ព្រះមេគណ គណៈធម្មាយុទ្ធនិកាយនិងចៅ អធិការវត្ត ពុទ្ធោភាវនា បានមូលមតិគ្នាជាឯកច្ឆ័ន្ទជាមួយមន្ទីរធម្មការនិងសាសនាខេត្ត ប្រជាពុទ្ធបរិស័ទ ធ្វើពិធីបុណ្យ ដង្ហែផ្កាប្រាក់សាមគ្គី ដែលប្រព្រឹត្តធ្វើស្ថិតនៅក្នុងបរិវេណវត្តដែលទើបបង្កើតថ្មី ក្នុងភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរ ភូមិឃុំ មន្ទីរជំនាញពាក់ព័ន្ធនឹង លោកឆឹមតឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នឹងបងប្អូនប្រជាពុទ្ធបរិស័ទសិស្សានុសិស្សជាច្រើនអង្គនាក់ផងដែរ។

    ព្រះតេជគុណ អឿង សំអាង ព្រះមេគណនៃគណ:ធម្មាយុទ្ធនិកាយខេត្ត លោកនិងជាចៅអធិការវត្ត(ទេពនិមិត្តធម្មមហាវិហារ ហៅវត្តត្នោត)ទើបនឹងបង្កើតថ្មី ព្រះអង្គបានមានសង្ឃដីកាថា ការរៀបចំធ្វើពិធីបុណ្យដង្ហែផ្កាប្រាក់ធ្វើឡើង ដោយមានការចូលរួមផ្តួចផ្តើមពីលោកឆឹមតឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកចៅសង្កាត់ នឹងលោកស្រីមេភូមិត្នោត  អាចារ្យ គណៈ:កម្មាការ ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីដង្ហែ ទៅវេរប្រគេន ព្រះសង្ឃគង់នៅវត្ត សម្រាប់ចូលរួមគោរពតាមប្រពៃណីព្រះពុទ្ធសាសនា។

    ព្រះមេគណខេត្ត បានមានសង្ឃដីការបន្តថា  ក្នុងនាមអាត្មាភាពក៏សុំបិណ្ឌបាតដល់ញាតិញោមទាំងនៅ ទីជិតឆ្ងាយក្នុងស្រុកនិងក្រៅស្រុកមេត្តាជួយជាសទ្ធាជ្រះថ្លា ចាប់ម៉ះ ចាប់ផល ដើម្បីកសាងវត្តដែលទើបនឹងឲ្យបានបង្កើតនឹងកសាងជាបន្តបន្ទាប់សម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទធ្វើបុណ្យតាមប្រពៃណីជាតិក្នុងឆ្នាំនីមួយៗ។

    សូមជម្រាបផងដែរថា នៅក្នុងពិធីប្រារព្ធធ្វើបុណ្យផ្កាប្រាក់សាមគ្គីដែលធ្វើឡើងនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះដែលមានទីតាំងស្ថិតនៅក្នុងភូមិនៅត្រង់ភូមិត្នោតព្រះចៅអធិការវត្ត បានកសាងជាបណ្តើរនៅសមិទ្ធិផលដ៏ថ្មីស្រឡាង ដូចជាធ្វើផ្លូវ១ខ្សែចូលក្នុងបរិវេណវត្តដែលមានប្រវែងចំងាយ៤០០ម៉ែត្រនៅក្នុងនោះក៏បានរៀបចំចាក់បន្ថែម ត្រឿម សម្ភារ: គ្រឿងសំណង់ ខ្សាច់ ឥត ថ្ម  ដែក សុីម៉ង់ដើម្បីចាក់គ្រឹះ សសរធ្វើសាលាឆាន់ បន្ទប់ទឹក  ជាដើម នឹងកសាងជាបន្តបន្ទាប់ថែមទៀតនាថ្ងៃមុខ។ឈឹមកុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img