More

    ឡានច្នៃ ដឹកទឹកសុទ្ធ យ៉ាងពេញព្រៀបតៃងងួយដេកមួយភាំង ក្រឡាប់ធ្លាក់ចូលប្រឡាយទាំងព្រឹកបណ្តាលឲ្យ ព្រូឡានរងរបួសយ៉ាងធ្ងន់ធ្ងរ

    spot_img

    (ឧត្តរមានជ័យ) ឡានកាម៉ារីកែឆ្នៃខុសបច្ចេកទេស១គ្រឿងដឹកទឹកសុទ្ធយ៉ាងពេញប្រៀប ក្រឡាប់ធ្លាក់ប្រឡាយទាំងព្រឹក ខណៈដែលដឹក សំពីងសំពោងផ្ទុកលើសទម្ងន់ដែលករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ស្ថិតត្រង់ចំណុច ភូមិស្លែង សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤នេះតែម្តង។

    ប្រភពពីសាក្សីចេញពីកន្លែងកើតហេតុបានដឹងថាមុនដំបូងឡើយ គាត់បានឃើញឡានកែច្នៃដឹកទឹកសុទ្ធយ៉ាងពេញព្រៀបម៉ាកកាម៉ារីពណ៌ស្លែពាក់ស្លាកលេខ ង.2469.ភ.ព2បើកទិសដៅ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចូលទៅប្រឡាយ ចាក់ចោលទឹកសុទ្ធពេញផ្លូវតែម្ដង បើតាមគាត់ដឹងសង្ស័យតៃកុងឡានងងុយដេកពីព្រោះថាក្រុមឡានដឹកទំនិញអស់ទាំងនេះភាគច្រើនបើកបរនៅតែពេលយប់។

    ទាក់ទិនទៅនឹងការក្រឡាប់ឡានស្ថិតនៅត្រង់ចំណុចខាងនោះផងដែរ បើតាមការអះអាងពីតៃកុងឡាន ដឹកទឹកសុទ្ធ លោកបានបញ្ជាក់ប្រាប់ថា គាត់ជាអ្នក ស៊ីឈ្នួលបើកឡានឲ្យថៅកែរបស់គាត់ ហើយការដឹកជញ្ជូនទឹកសុទ្ធនេះដែរគឺដឹកចេញពីកំពង់ផែច្រកអន្តរជាតិអូរស្មាច់ឆ្ពោះទៅកាន់ខេត្តសៀមរាប មូលហេតុដែលនាំឲ្យក្រឡាប់រថយន្តផ្ងារជើងនេះដែរមកពីគាត់មានអាការ:ងងុយដេកមួយភាំងទើបបានជាមានបញ្ហាគ្រោះថ្នាក់បែបនេះ។

    គួររំលឹកថា ក្រោយកើតហេតុក៏មានវត្តមានអ្នកភូមិមកចោមរោមមើលនឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមកជួយអន្តរាគមន៍ដឹកអ្នករបួសយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បច្ចុប្បន្ន រថយន្តដែលក្រឡាប់ខាងលើត្រូវបានថៅកែហៅឡានផ្សេងមកធ្វើការសាងដឹកទៅបន្ត និងយកឡានស្ទូចឡានដឹកទឹកសុទ្ធដែលក្រឡាប់នោះដើម្បី ធ្វើការជួសជុលនៅថ្ងៃដដែលនោះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img