More

    ក្រុមការងារសមាគមយុវជនក្រុម៨ និងអាជ្ញាធរស្រុកព្រៃនប់ នាំអំណោយចែកជូនសាសនិកខ្មែរឥស្លាម ១០គ្រួសារ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    spot_img

    (ព្រះសីហនុ)៖ ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការចាត់តាំងរបស់លោកបណ្ឌិត អេង ចំរើន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋជួបការលំបាកចំនួន១០គ្រួសារ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ក្នុងបរិយាកាសនេះ មានការដឹកនាំដោយលោក គង់ សីលា អនុប្រធាន, លោក ស សេងគា អគ្គលេខាធិការក្រុមការងារសមាគមយុវជនក្រុម៨ខេត្ត សហការជាមួយ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងប្រជាប្រធាន កិត្តិយសក្រុមការងារសមាគមយុវជនក្រុម៨ស្រុកព្រៃនប់ ព្រមទាំងបងប្អូនក្រុមការជាច្រើនរូបទៀតនៅបរិវេណសាលាឃុំអូរឧកញ៉ាហេង

    លោក អ៉ី ធារិន មានប្រសាសន៍ថា ក្នុងនាមជាអភិបាលស្រុកព្រៃនប់ លោកតែងតែទទួលបានការផ្តែផ្តាំយ៉ាងយកចិត្តទុកដាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យឧស្សាហ៍សួរនាំពីសុខទុក្ខបងប្អូនសាសនិកខ្មែរឥស្លាម កន្លែងណាមានការលំបាក ជួបការខ្វះខាតត្រូវចុះសួរនាំមិនអាចមើលរំលងនោះទេ ហើយក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋឥស្លាមទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលគឺកន្លែងណាដែលមានបងប្អូនឥស្លាមច្រើន កន្លែងនោះមានសំលេងឆ្នោតច្រើន។

    ជំនួសមុខលោកអភិបាលខេត្ត លោកសូមអរគុណនូវទឹកចិត្តបងប្អូនសាសនិកខ្មែរឥស្លាមដែលផ្តល់ការគាំទ្រចំពោះរាជរដ្ឋាភិបាល ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា។

    ក្រោមការយកចិត្តទុកដាក់ជាក់ស្តែងនៅព្រឹកនេះលោក និងក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគជូនបងប្អូនចំនួន១០គ្រួសារដើម្បីជាការឆ្លើយតបចំពោះបងប្អូន ទាំងនៅថ្ងៃនេះ ឬមិនថាថ្ងៃក្រោយគឺលោក និងបងប្អូនយើងតែងតែយកចិត្តទុកដាក់ជានិច្ច។

    លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយើងសព្វថ្ងៃនេះគឺពិតជាយកចិត្តទុកដាក់មកប្រជាពលរដ្ឋ និងប្រទេសជាតិជាខ្លាំង តាមរយៈការធ្វើទស្សនកិច្ចនៅក្រៅប្រទេស ហើយគៀងគរកអ្នកជំនួញ ក្រុមហ៊ុនវិនិយោគតូចធំមកបណ្ដាក់ទុន បើកក្រុមហ៊ុននៅកម្ពុជា និងជាឱកាសដ៏ល្អសម្រាប់ពលរដ្ឋខ្មែរយើងទទួលបានការងារជាច្រើនកន្លែង។

    spot_img

    អត្ថបទទាក់ទង

    spot_img