More

    ក្មេងប្រុស.ស្រី៥នាក់ទៅរាវលៀសក្នុងអាងតាឆាយរអិលជើងធ្លាក់រណ្តៅ២នាក់ម្នាក់ហែលរួចម្នាក់ទៀតលង់ទឹកស្លាប់នៅស្រុកថ្មពួក

    spot_img

    បន្ទាយមានជ័យ៖ ក្មេងប្រុស.ស្រី៥នាក់ទៅរាវលៀសក្នុងអាងតាឆាយរអិលជើងធ្លាក់រណ្តៅ២នាក់ម្នាក់ហែលរួចម្នាក់ទៀតលង់ទឹកស្លាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
    ជនរងគ្រោះឈ្មោះ វឿន សារ៉ាត់ ហៅថេត ភេទប្រុសអាយុ១២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
    ឈ្មោះ សុខ ភ័ក្រ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយមីងជនរងគ្រោះបានប្រាប់ថា៖ នៅពេលដែលក្មួយប្រុសរបស់ខ្លួនលង់ទឹកស្លាប់គឺមានក្មេងប្រុស.ស្រីចំនួន៥នាក់បាននាំគ្នាទៅរាវលៀសនៅអាងតាឆាយ តាមសំដីក្មេងស្រីឈ្មោះ ចិត្រ សុភា អាយុ១៤ឆ្នាំបានឲ្យដឹងគឺមុនពេលជនរងគ្រោះឈ្មោះ វឿន សារ៉ាត់ លង់ទឹកស្លាប់បានរ៉ាវលៀសក្នុងអាងតឆាយ ពេលរាវលៀសស្រាប់រអិលជើងធ្លាក់ចូលរណ្តៅទឹកជ្រៅ២នាក់ ឈ្មោះ ចិត្រ សុភា ចេះហែលទឹកឡើងជ្រាំងរួចពីគ្រោះថ្នាក់ ហើយឈ្មោះ វឿន សារ៉ាត់ មិនចេះហែលទឹកធ្លាក់ចូលរណ្តៅទឹកជ្រៅបាត់។
    ស្ត្រីរូបនោះបានបញ្ជាក់ថា៖ ក្រោយក្មេងប្រុស.ស្រី៥នាក់ទៅរាវលៀសអាងតឆាយ ធ្លាក់រណ្តៅលង់ទឹកស្លាប់ម្នាក់បាននាំគ្នារត់ទៅប្រាប់សាច់ញាតិនាំគ្នាទៅជួយរាវរកឃើញនៅម៉ោង២.៣០នាទីរសៀលហើយដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកប្រាប់ថា៖ ក្មេងប្រុសបានស្លាប់បាត់បង់ជីវិតហើយបាននាំគ្នាយកទៅផ្ទះសមត្តកិច្ចជំនាញបានទៅពិនិត្យឃើញថាក្មេងប្រុសបានស្លាប់ដោយលង់ទឹកហើយប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីយ៍៕(សៅ នៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img