More

    ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍​គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ភារកិច្ច ជូនឯកឧត្តមអភិបាលខេត្ត ប្រធាន កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

    spot_img

    ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤​ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនឯកឧត្តម ងួន រតនៈ អភិបាលវខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ទជន និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

    ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីកិច្ចការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការ គ្រប់គ្រង និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះមានការដោះស្រាយដីធ្លី ការរៀបចំសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងបានចលនាតាមបណ្ដាមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ក្នុងការដោះស្រាយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងពេលកន្លងមកថ្មីៗនេះផងដែរ ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ងួន រតនៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកន្លងមកបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាដីធ្លី សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនអតីតយុទ្ធជននៅពេលខាងមុខទៀត ព្រមទាំងបានចលនា មន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនបងប្អូនអតីតយុទ្ធជនយើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាល ខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានរួមគ្នាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន បានល្អប្រសើរ ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន មានជាអាទិ៍ទីមួយ ត្រូវយកចិត្តទុកដាក់រៀបចំដីធ្លីសម្រាប់សាងសង់ផ្ទះ និងផ្ដល់ជូនបងប្អូនអតីតយុទ្ធជនបន្តទៀត ។ ទីពីរ ត្រូវខិតខំដោះ ស្រាយរកដី ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ងាយស្រួលក្នុងការបម្រើនិរន្តរភាពការងារ និងទី៣ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ឱ្យបានល្អប្រសើរបន្ថែមទៀត ។

    spot_img

    អត្ថបទទាក់ទង

    spot_img