More

    មន្ទីរទេសចរណ៏ខេត្តប្រារព្វធ្វើពិធីទិវាជាតិទីក្រុងស្អាតលើកទី១២នៅក្នងបរិវេណវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ

    spot_img

    (ខេត្តឧត្តរមានជ័យ) មន្ទីរទេសចរណ៍ខេត្តបានប្រារព្ធធ្វើទិវាជាតិទីក្រុងស្អាតខួបលើកទី១២ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤ស្ថិត ក្នុងបរិវេណវិទ្យាល័យតេជោសែនសំរោង សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ ហើយក្នុងនោះក៏មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ មកពីបណ្ដា អង្គភាពជុំវិញខេត្ត សិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទជាច្រើននាក់ផងដែរ ។

    លោកស្រីធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យបាន បញ្ជាក់ថា មន្ទីរទេសចរណ៍ បានប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១២នេះជារៀងរាល់ឆ្នាំគឺដើម្បី ឲ្យខេត្តមានសោភ័ណភាព ស្រស់បំព្រងអាចទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនា លេងកម្សាន្ត នាថ្ងៃសៅរ៍អាទិត្យឬក៏ថ្ងៃបុណ្យទានផ្សេងៗបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាច្រើនទៀត ហើយក្នុងនាមមុន្ទីរទេសចរណ៍ក៏ បានប្រជុំ ដាក់ផែនការជាប់ជាប្រចាំ ដល់មន្ត្រីជំនាញផ្សព្វផ្សាយដើម្បី ណែនាំទៅដល់សហគមន៍តាមរមណីយដ្ឋាននានា ឲ្យចូលរួម ថែរក្សាអនាម័យ នៅតាមទីកន្លែងកម្សាន្ត នឹងពន្យល់ណែនាំប្រជាពលរដ្ធចូលរួមសងការវេចខ្ចប់សម្រាម ពេលហូបចុករួចយកទៅដាក់ធុងឲ្យបានត្រឹមត្រូវល្អជាប្រចាំ។

    ក្នុងពិធីនោះដែរ លោកផុនចាន់និលអភិបាលក្រុងសំរោងបាន លើកឡើងថា ក្នុងនាមរដ្ឋបាលក្រុងសូមលើកទឹកចិត្តដល់បងប្អូននៅតាមសហគមន៍ក៏ដូចជាសិស្សានុសិស្សនៅតាមសាលារៀន មន្ទីរពេទ្យ ផ្ទះសំណាក់សណ្ឋាគារឲ្យចូលរួមថែរក្សាអនាម័យឲ្យបាន ល្អទើបនាំមកនៅទីក្រុងស្អាតប្រកបដោយផាសុកភាព ហើយទាំងនេះគឺជាកត្តាចាំបាច់ដែលយើងចូលរួមទាំងអស់គ្នាដែលត្រូវយកចិត្តទុកដាក់ ពីព្រោះថា ទីក្រុងមួយស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នាតែម្តង។

    ថ្លែងនៅក្នុងពិធីប្រារព្វទិវាជាតិទីក្រុងស្អាតលើកទី១២នេះដែរ ឯកឧត្ដម ឌីរ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានគូសបញ្ជាក់បន្ថែមថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតនេះគឺមានសារៈសំខាន់ណាស់សម្រាប់ខេត្តឧត្តរមានជ័យយើងទាំងមូលជាពិសេស ក្នុងតំបន់ ប្រវត្តិសាស្ត្រ ដូចជាទីកន្លែងកម្សាន្តជាច្រើនកន្លែងក្នុងខេត្តឧត្តរមានជ័យ ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែប្រែប្រួលហើយមួយវិញទៀតក្នុងនាមខ្ញុំផ្ទាល់ក៏សូមលើកទឹកចិត្តទៅដល់អាជ្ញាធរ ភូមិ ឃុំ ដើម្បីប្រែក្លាយជាទីក្រុងស្អាត ទាល់តែយើងចូលរួមទាំងអស់គ្នា ពីព្រោះថាខេត្តឧត្តរមានជ័យជាប់គ្នាជាមួយនឹងប្រទេសថៃ នឹងសំបូរទៅដោយជីវចំរុះធនធានធម្មជាតិ មានភាពទាក់ទាញភ្លៀវជាតិ អន្តរជាតិមកចូលលេងទស្សនា ហើយមានទីកន្លែង រមនីយដ្ធានប្រវត្តិសាស្ត្រជាច្រើននៅតាមជួរភ្នំដងរែក ទៀតផង។

    សូមជម្រាបផងដែរថា ក្រោយពី ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១២រួចមក ឯកឧត្ដមអភិបាលរងខេត្តក៏បានដឹកនាំមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ សិស្សានុសិស្សធ្វើការ សម្អាតអនាម័យដោយដើររើសសម្រាម ដែលនៅសេសសល់នៅតាមដងផ្លូវ សំខាន់ជុំវិញបរិវេណសួនច្បារក្នុងទីប្រជុំជន ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃ ដដែលនេះផងដែរ៕ដោយ៖ ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img