នៅថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានចាត់ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម ប៉ាង សុភា អគ្គលេខាធិការរង សហការជាមួយអជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សមាគមយុវជនក្រុម៨ ជូនដល់គ្រួសារជួបការលំបាកកំព្រាឪពុកម្តាយដែលមានឈ្មោះ គីម ហួយ ជាបងស្រី និង ប្អូនប្រុសឈ្មោះ គីម សុវណ្ណធីងថាន់ ពិការភាព រស់នៅភូមិបត់សិមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់។
អំណោយមនុស្សធម៌រួមមាន៖
– អង្គរ ១បេ ស្មើនឹង ២៥គីឡូក្រាម
– ប្រេងឆា ១ដប
– ត្រីខ ១យួរ
– មី ១កេស
– ទឹកសុទ្ធ ១កេស
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៊ីវ ១យួរ
– អំបិល ១កញ្ចប់
– ស្ករ ១កញ្ចប់