ខេត្តព្រះសីហនុ ៖ សមាជិក សមាជិកា នៃ ក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារជូនពរអបអរសាទរជូន ចំពោះ ឯកឧត្តមបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារ យុវជនក្រុម៨ ខេត្តព្រះសីហនុ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ត្រូវបានតែងតាំងជាទីប្រឹក្សា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យើងខ្ញុំ ទាំងអស់គ្នាសូមជូនពរ ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ សមប្រកបតែសេចក្ដីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារ នាថ្ងៃអនាគត..៕