ភ្នំពេញ ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅ យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវ ៩២ កែងនិងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តTACOMAពាក់ស្លាកលេខខេមរភូមិន្ទ02-2-0035 បុករះម៉ូតូ ពីរគ្រឿងម៉ាកប៊ីតមួយគ្រឿងនិងស្កុបពីមួយគ្រឿងបណ្ដាលឱ្យបុរសពីរនាក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ សម្រាប់តែមានជនឆ្លៀតឱកាសលួចលើកយកម៉ូតូស្កុបពីមួយគ្រឿងជិះគេច ខ្លួនបាត់ ចំណែករថយន្តបង្កព្យាយាមបើករត់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់បានរថយន្តនិងអ្នកបើកបរ រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសួរនាំភ្លាមៗ ។
សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនសង្ស័យដែលឆ្លៀតឱកាសលួចយកម៉ូតូជនរងគ្រោះមួយគ្រឿងជិះគេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើការសាវជ្រាវតាមចាប់ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕