ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ អគុណចំពោះកម្លាំងសម្ថកិច្ច ចុះធ្វើកាស្រាវជ្រាវភ្លៀម ក្រោយពួកគាត់ផ្ដល់ព័ត៌មាន ថាមានល្បែងសងមូលដ្ឋានខាងលើ។
កន្លងមកមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននិងគេហទំព័រ សាព័ត៍មានបានធ្វើការចុះផ្សាយ ថានៅក្នុងស្រុកអន្លង់មានល្បែងស៊ីងសងមាន់ជល់ តែសម្ថកិច្ចក្នុងមូលដ្ឋានមិនបង្រ្កាប។
បន្ទាប់ពីទទួលព័ត៌មានខាងលើនេះភ្លាម និងកាលពីថ្ងៃទី ២៥ ខែធ្នូរ ឆ្នាំ២០២៣កន្លងទៅនេះ
ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោកអភិបាលស្រុក លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់តាំងកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះទៅត្រួតពិនិត្យតាមទីតាំងហាងកាហ្វេ ដែលមានការសង្ស័យលួចលេងល្បែងជល់មាន់អនឡាញខុសច្បាប់
ក្រោយពីបានចុះត្រួតពិនិត្យរួច កម្លាំងយើងពុំមានរកឃើញទីតាំងដែលមានការលេងល្បែងជល់មាន់ ក៏ដូចជាការល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមហាងការហ្វ ដូចអ្នកសារព័ត៌មាន បានរាយការណ៍មកទេ តែឃើញមានឆ្នោតឡូតូ ដែលមានអាជ្ញាបណ្ណអនុញ្ញាតិត្រឹមត្រូវ និងមានតែមនុស្សអង្គុយជុំៗគ្នាខ្លះផឹកកាហ្វេធម្មតា ក្នុងនោះកម្លាំងជំនាញ បានធ្វើការអប់រំណែនាំ និងកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ សរុបចំនួន ០៥ កន្លែង មិនឱ្យមានការលួចលេងល្បែងជល់មាន់តាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយ
សម្ថកិច្ចក្នុងស្រុអន្លង់វែង សូមអរគុណច្រើនចំពោះការផ្តល់ព័ត៌មាន និងសហការណ៍ជានិច្ច ដើម្បីលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន
ដូចអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ដើម្បីផ្សារភ្ជាប់ ក្នុងការផ្ដល់ព័ត៍មានជាមួយសម្ថកិច្ច និងប្រជាពលរដ្ឋ។ដោយឈឹម.កុសល។