More

    កិច្ចប្រជុំត្រួតពិនិត្យទីតាំងសក្តានុពលសម្រាប់រៀបចំអភិវឌ្ឍន៍គម្រោង តំបន់សេដ្ឋកិច្ចពិសេសបៃតង Green Sez នៅលើទឹកដីកោះកុង ដើមឆ្នាំ ២០២៤

    spot_img

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យ ទីតាំងសក្ដានុពលសម្រាប់រៀបចំអភិវឌ្ឍគំរោង តំបន់សេដ្ឋកិច្ចពិសេសបៃតង ( Green SEZ ) នៅខេត្តកោះកុង ។
    ក្រោមការសម្របសម្រួលពី ក្រសួងសេដ្ឋ កិច្ច និងហិរញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេសប្រចាំការនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំណាងក្រសួងស្ថាប័នជំនាញ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។

    តាមការបញ្ជាក់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា÷គម្រោង Green SEZ គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ (Truly Green +1° Export Hub) ក្នុងគោលដៅជំរុញឱ្យ កម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់បៃតង នៃទីផ្សារសកលដើម្បី អាចទាក់ទាញវិនិយោគិនធំៗពីបរទេសនិងគាំទ្រទៅដល់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ ។
    រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងការគិតគូរផ្នែកបរិស្ថាន ចក្រា (Circularity Elements)

    ចំពោះវិស័យគោលដៅសំខាន់ៗរួមមាន÷  ឧស្សាហកម្មយានយន្ត (Automotives)
    គ្រឿងអេឡិចត្រនិច (Electronic Parts) និងវាយនភណ្ឌ- សម្លៀកបំពាក់ (Textiles)

    ដោយឡែកទុនវិនិយោគ÷ មានប្រមាណ ៤០០-៨០០ លានដុល្លារអាម៉េរិក ទម្រង់វិនិយោគ តាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុន វិនិយោគទុនរួមគ្នា (Joint Venture) រវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន។

    ក្នុងអង្គប្រជុំនោះបានពិភាក្សាលើការពិនិត្យនិងវាយតម្លៃនូវ ទីតាំងគម្រោងបឋមជាច្រើនទៀត
    ដូចជា ÷
    ១.គម្រោងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់នៅខេត្តកោះកុងផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ១០ ផ្លូវមាត់សមុទ្រភ្ជាប់ពីផ្លូវជាតិលេខ ៤៨

    ២.គម្រោងថាមពលកកើតឡើងវិញគម្រោងវារីអគ្គិសនីតាតៃលើ និង ស្ទឹងមេទឹក ព្រមទាំងគម្រោង ផ្សេងៗទៀត កំពង់ផែអន្តរជាតិ និងកំពង់ផែ ទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ។

    មូលដ្ឋាននៃការជ្រើសរើសខេត្តកោះកុងសម្រាប់បង្កើតគម្រោង ដោយសារខេត្តកោះកុង មានដីទំនេរលើសពី ៣០០ហិកតាដែលសាកសមសម្រាប់ការអភិវឌ្ឍ រយៈពេលវែងសម្រាប់គម្រោងទីតាំងជាប់ច្រកព្រំដែនជាមួយ ថៃ និងជាប់ឈូងសមុទ្រថៃអាចទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្ម ពីតំបន់នេះនិងបង្កើនភាពទាក់ទាញផ្នែកវិនិយោគ ដល់ដៃគូឯកជន ។

    ក្នុងឱកាសនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើរដល់រដ្ឋបាលខេត្តកោះកុងនូវចំនុចអទិភាពមួយចំនួនរួមមាន÷

    ១. ការផ្តល់ជម្រើសនៃទីតាំងដីដែលមានសក្តានុពល
    ជ្រើសរើសទីតាំងមានទំហំដី ៣០០ ហិកតា មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងជៀសវាងតំបន់អភិរក្សធម្មជាតិ

    ២. ការរៀបចំចុះពិនិត្យទីតាំងគម្រោងជាមួយស្ថានទូតចក្រភពអង់គ្លេស និង CDC នៅខែមករា ឆ្នាំ២០២៤

    ៣. ជម្រើសនៃការវិនិយោគលើទីតាំងគម្រោងដូចជា÷
    ការជួលទីតាំងដី ការលក់ដី ឬការផ្តល់ដីសម្រាប់ជាទុនវិនិយោគ របស់រាជរដ្ឋាភិបាល ។

    ៤. ស្នើសុំរដ្ឋបាលខេត្តកោះកុង បន្តផ្តល់កិច្ចសហការសម្របសម្រួល ដើម្បីជំរុញការអភិវឌ្ឍគម្រោងនេះ ដើម្បីជាសមិទ្ធផល សម្រាប់ខេត្តកោះកុង និងសម្រាប់ប្រទេសកម្ពុជា ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img