ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាបន្ទាន់ចំនួន១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងសង្គ្រោះ ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះបង្កដោយទឹកជំនន់ នៅក្នុងខេត្តប៉ៃលិន។
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាប្រចាំ។
ជាមួយគ្នាគណ:កម្មាធិការសាខាខេត្តប៉ៃលិន និងសន្យាខិតខំចាត់ចែងថវិការទាំងនេះ ទិញស្បៀងនិងសម្ភារ:ផ្សេងៗ ដើម្បីទៅចែកជូនពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ឲ្យចំគោលដៅ ដោយផ្ទាល់ដៃនិង មិនប្រកាន់ពូជសាសន៍ពត៌សម្បុរ ឬនិន្នាការនយោបាយឡើង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ