ព្រះសីហនុ៖ នៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2023 នេះវត្តមានអ្នកមានជំនឿលើព្រះអង្គ ចន្ទ មុនីបានមកយ៉ាងច្រើនកុះករ ចាប់ពីចំណុចផ្លូវជាតិលេខ៤មុខសាលាឃុំបិតត្រាំងរហូតដល់ទីតាំងផ្សារដែលជាកន្លែងព្រះអង្គចន្ទមុនីនឹងនិមន្តមកទេសនានៅក្នុងកំឡុងម៉ោង២រសៀល។
ទីតាំងផ្សារសុវណ្ណគិរីបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្នុងចំណោមអ្នកដែលមកទីតាំងនេះក្រៅពីអ្នកស្វែងរកជួបព្រះអង្គ ចន្ទ មុន្នី ក៏មានអ្នកលក់ដូរអាហារនិងគ្រឿងសក្ការៈផ្សេងៗយ៉ាងច្រើនផងដែរ។
ថ្ងៃនេះផ្ទៃមេឃស្រឡះ អាកាសធាតុក្តៅបន្តិច ប៉ុន្តែមនុស្សក្មេងចាស់ទាំងឡាយបាននាំគ្នារងចាំស្វាគមន៍ព្រះចន្ទ មិនី ដោយក្តីជំនឿយ៉ាងមុតមាំ។
គ្រប់គ្នាមានរំពឹងថានឹងបានពរ បានលាភ បានជ័យបន្ទាប់ពីបានជួបព្រះអង្គ។
សមត្ថកិច្ចនគរបាននគរបាលអាវុធហត្ថនិងកម្លាំងប្រជាការពារផងដែរបានសហការឲ្យគ្នាដើម្បីការពារសន្តិសុខនិងសម្រួលសណ្តាប់ធ្នាប់ជូនពលរដ្ឋយ៉ាងល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី