More

    ស្ត្រីជាអាជីវករម្នាក់ទុកលុយជិត៧លានរៀលក្នុងកាបូបសម្រាប់បង់ធានាគារត្រូវចោរស្រី២នាក់បន្លំខ្លួនចូលលួចយកទៅបាត់ដោយសុវត្ថិភាព

    spot_img

    (ឧត្តរមានជ័យ)មានហេតុការណ៏មួយបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោពេញផ្សារសំរោង ខេត្តឧត្តរមានជ័យទាំងកណ្តាលថ្ងៃត្រង់ ខណ:នៅពេលដែលស្ត្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកលក់ដូរ ត្រីងៀត ត្រីឆ្អើរ ប្រហុកផ្អក ម៉ាំត្រីប្រឡាក់គ្រប់មុខនៅក្រោយផ្សារសំរោង ត្រូវបានចោរស្រី២នាក់បន្លំខ្លួនធ្វើជាសួរទិញខ្ទឹម និងត្រីឆ្អើរ ហើយក៏បានធ្វើសកម្មភាពលួចយកកាបូបលុយរួមទាំងគ្រឿងអលង្ការមួយចំនួនទៀតរួចរត់គេចខ្លួនទៅដោយសុវត្ថិភាព ដែលករណីចោរលួចកាបូបលុយពីអាជីវករលក់ដូរត្រីងៀតនេះដែរបានកើតឡើងនៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៣វេលាម៉ោង១១និង៣០នាទីកាលពីម្សិលមិញនេះស្ថិតនៅក្នុងបរិវេណផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពពីអាជីវករឈ្មោះយង់មុំភេទស្រីអាយុ៦៥ឆ្នាំ មុខរបរលក់ដូរត្រីងៀត នៅផ្សារសំរោងរស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៣ថា នៅមុនពេលកើតហេតុកាលពីម្សិលមិញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៣វេលាម៉ោង១១និង៣០នាទីមានស្រី២នាក់មានភិនភាគ ម្នាក់ពាក់អាវការ៉ូធំ ហើយម្នាក់ទៀតពាក់អាវលាតធម្មតា បានដើរចេញពីក្នុងផ្សារសំដៅមកតូបលក់របស់គាត់ ហើយក៏សួររកទិញខ្ទឹម នឹងម្នាក់ទៀតដើរទៅមុខ សួររកទិញត្រីឆ្អើរ បន្ទាប់មកទៀតម្នាក់ទៀតបានឲ្យប្រាក់គាត់ចំនួន១មុឺនរៀលថ្លៃទិញខ្ទឹម ខណ:ពេលនោះគាត់ក៏បានអោនយកលុយអាប់ឲ្យទៅម្នាក់នឹង ក្រោយមកទៀតបានមួយសន្ទុះគាត់ក៏បាន អោនមើលទៅក៏ស្រាប់តែបាត់កាបូបលុយដែលគាត់យកមកពីផ្ទះទុកបង់ឲ្យធានាគារ តែពុំទាន់បានបង់ផងក៏ត្រូវចោរ២នាក់នោះបន្លំលួចយកទៅបាត់ បន្ទាប់មកគាត់រួចក៏ស្រែកឆោឡោឡាំប៉ាឲ្យអ្នកលក់ដូរជិតខាងជួយរត់ស្ទាក់នឹងរត់ប្តឹងប្រាប់ទៅប៉ូលីសប៉ុស្តិ៏នៅខាងមុខផ្សារតែម្តង។

    ជនរងគ្រោះដែលជាអាជីវករលក់ដូរត្រីងៀតខាងលើដែលត្រូវចោរស្រី២នាក់បន្លំលួចយកកាបូបលុយបាត់នោះបានអះអាងបន្តថា គាត់លក់ដូរនៅផ្សារសំរោងនេះមានរយ:ពេលជាង១០ឆ្នាំមកហើយពុំដែលជួបរឿងបែបនេះនោះទេ ហើយមួយវិញទៀតកាលពីម្សិលមិញនេះម៉ោងប្រហែលជា១១និង៣០នាទីនឹងចំពេលស្ងាត់ផង មួយវិញទៀតចោរស្រី២នាក់នេះតាមគាត់ដឹងច្បាស់ពុំដែលឃើញចូលផ្សារសំរោងនោះទេ។ដោយឡែកជាក់ស្តែងកាបូបលុយរបស់គាត់ទុកបង់ឲ្យធានាគារដែលត្រូវចោរលួចយកទៅបាត់នោះមានដូចជា ១/បង្កាន់ដៃប្លង់ដី១ច្បាប់ ទី២ សៀវភៅប៉ាស្ព័រ១ ទី៣ខ្សែក ទី៤ខ្សែដៃ ទី៥ចិញ្ជៀន១វង្ស ទី៦លុយខ្មែរ ចំនួន៦លាន៥០មុឺនរៀល(ប្រាំមួយលានហាសិបមុឺនរៀល)។

    គួររំលឹកថា ប្រភពចេញពីបងប្អូនអាជីវករលក់នៅផ្សារសំរោងបានលួចបង្ហើបប្រាប់ក្រុមការងារអ្នកសារពត៌មានរបសយើងបានឲ្យដឹងថានៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៣នេះថា ចំពោះផ្សារសំរោង ក៏មានចោរលួចឆក់ ក្នុងបរិវេណផ្សារហើយកាលពីអំឡុងពេលកន្លងទៅក៏មានក្រុមចោរតែងតែធ្វើសកម្មភាពនាំអាជីវករលក់ដូរយកទៅដោះយកគ្រឿងអលង្ការនៅរបងវត្តប្រាសាទរាជាសំរោងបាត់ដោយសុវត្ថិភាពដែរ។

    សូមជម្រាបថា បើយោងតាមរៀបរាប់ពីស្ត្រីដែលជាជនរងគ្រោះខាងលើបានបញ្ជាក់បន្ថែមថាក្រោយពេលកើតហេតុរួចក៏ឃើញមានវត្តមានកម្លាំងប៉ូលីសប៉ុស្តិ៏ កម្លាំងនគរបាលជំនាញក្រុង ខេត្តជាច្រើននាក់ចុះទៅដល់ទីតាំងកើតហេតុសាកសួរដល់គាត់ឲ្យឆ្លើយបំភ្លឺដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាចោរស្រីដែលបន្លំលួចយកកាបូបលុយរួមទាំងសម្ភារ:ជាច្រើនទៀត យកមកអនុវត្តតាមនីតិវិធីច្បាប់ផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img