More

    ចោរ៣នាក់បន្លំធ្វើជាភ្ញៀវជិះកង់៣ ដល់កន្លែងស្ងាត់ឆក់ទូរស័ព្ទ តែរត់មិនរួច

    spot_img

    ភ្នំពេញ៖ ចោរ៣នាក់បន្លំធ្វើជាភ្ញៀវជិះកង់៣ ពេលដល់កន្លែងស្ងាត់មិនឲ្យប្រាក់ ហើយឆក់ទូរស័ព្ទម្ចាស់កង់បី សំណាងអាក្រក់មិនបានសម្រេច ត្រូវគេព្រួតវាយទ្រោមខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវចូលផ្ទះជួល៦ជាន់ ជាប់និងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     

    តាមប្រភពពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ បានបើកម៉ូតូកង់បីពណ៌សមួយគ្រឿង ពាក់ស្លាកលេខព្រៃវែង1O-5037 បានដឹកជនសង្ស័យចំនួន៣នាក់ ចេញពីចំណុចម្ដុំសឡា ដោយជនសង្ស័យប្រាប់ថា ឲ្យដឹកទៅចំណុចកើតហេតុខាងលើ លុះមកដល់កន្លែងកើតហេតុជាកន្លែងស្ងាត់ និងយប់ងងឹតផង ជនសង្ស័យពីរនាក់ បានលោតចេញពីលើកង់បីផ្លូវចូលទៅដីព្រៃមួយកន្លែង នាំគ្នាគេចបាត់អស់ នៅសល់ជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ម៉ាកOPO គ្រឿងមិនបានសម្រេច រួចរត់គេចខ្លួនតាមក្រោយ។ភ្លាមៗនោះគេខំដេញតាមដែរ តែមិនទាន់ធ្វើឲ្យជន សង្ស័យនាំគ្នារត់គេចខ្លួនបាត់ស្រម៉ោល។ បន្ទាប់មករូបគេ ក៏បានទំនាក់ទំនងទៅមិត្តភ័ក្ត ដែលប្រកបមុខរបររត់កង់បីដូចគ្នាឲ្យមកជួយ។ រួចក៍នាំគ្នាជិះម៉ូតូកង់បី ដើររកជនសង្ស័យ ក៏ប្រទះឃើញនៅចំណុចផ្លូវបេតុងជាប់នឹងព្រំប្រទល់ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់អូរបែកក្អម ក៏បាននាំគ្នាព័ទ្ធចាប់ បានភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឃើញ បាននាំគ្នាឈប់ដាក់មួយដៃមួយជើងទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច។

    បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ និងធ្វើកំណត់ហេតុរួចបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img