More

    លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវា (ADMIRAL PANTELEEV) នៃកងទ័ពជើងទឹកសហព័ន្ធរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក

    spot_img

    នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវា (ADMIRAL PANTELEEV) នៃកងទ័ពជើងទឹកសហព័ន្ធរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ និងជាមេបញ្ជាការកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

    លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលស្វាគមន៍ការចូលចតនាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី ឈ្មោះ អេដមីរ៉ល់ ផានតេលេវ (ADMIRAL PANTELEEV) ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅលើទឹកដីទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ។ ហើយការចូលចតនាវាកងទ័ពជើងទឹកសហព័ន្ធរុស្សីនាពេលនេះ នឹងបង្កើន ជំនឿទុកចិត្តបន្ថែមទៀតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង-ពង្រីកទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

    ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត ជម្រាបជូនដោយសង្ខេបអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល និងការអភិវឌ្ឍខេត្ត ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ខេត្តមានកោះធំ តូចចំនួន៣២ ។ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិ-ឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពល និងសោភ័ណភាពនៃឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោកក្នុងឆ្នាំ២០១១។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង»សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងជាមជ្ឈមណ្ឌល ឧស្សាហកម្ម ផលិតកម្ម បែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការការពារ និងថែរក្សាបរិស្ថាន។

    លោកអភិបាលរងខេត្ត សង្ឃឹមថា តាមរយៈការចូលចតនាវាកងទ័ពជើងទឹកសហព័ន្ធរុស្សីនាឱកាសនេះ នឹងជួយផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ និងវិនិយោគរុស្សី និងពិភពលោក ដែលនឹងជំរុញនៅកំណើនភ្ញៀវទេសចរមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។ដោយ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img