More

    ករណីបាញ់លើភ្នំគីរីរម្យ នគរបាល០៤នាក់ត្រូវបានសំរេចដកក្របខណ្ឌតែម្តង , សម្ដេចធិបតីបញ្ជាចាត់ការបែបនេះបន្ត ឈប់យោគយល់

    spot_img

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ករណីបាញ់បោះនៅលើភ្នំគីរីរម្យ គឺមាន០៤នាក់ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ហើយគួរឱ្យស្ដាយដែរ ដោយអ្នកទាំង០៤នោះជាមន្រ្តីរាជការ (នគរបាល) ដូចនេះយើងត្រូវលុបក្របខណ្ឌតែម្ដង ដើម្បីកុំឱ្យអ្នកផ្សេងយកគម្រូអាក្រក់នេះតាម ។

    សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការករណីបែបនេះ ឲ្យដូចជាភ្លៀងរលឹម ដោយមិនអនុញ្ញាតយោគយល់ទៀតឡើយ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមកម្រិតដែលខ្លួនប្រព្រឹត្ត ហើយត្រូវចាត់ការភ្លាមៗតែម្ដង ។

    spot_img

    អត្ថបទទាក់ទង

    spot_img