More

    កម្លាំងជំនាញជលផលខេត្តចុះទប់ស្កាត់នឹងណែនាំឲ្យប្រជាពលរដ្ធរុះរើចេញនូវឧបករខុសច្បាប់ដាក់សម្រាស់ របាំង ស្បៃមុង សាច់អួន ក្នុងដៃបឹងដែនអភិរក្សជម្រកត្រីពង

    spot_img

    (ឧត្តរមានជ័យ)របាំង ស្បៃមុង សាច់អួន សម្រាស់ សាច់ឈិបក្រឡាញឹក ជាឧបករខុសច្បាប់ដែលប្រជានេសាទលួចដាក់ជាច្រើនកន្លែងដើម្បីយកត្រីទាំងតូច ទាំងធំ ក្នុងដៃបឹងកណ្តែក ជាតំបន់អភិរក្សស្រះជម្រកត្រីពង ត្រូវបានមន្ត្រីជំនាញជលផលចុះត្រួតពិនិត្យហាមឃាត់ទប់ស្កាត់នឹងបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យប្រជាពលរដ្ឋចូលសហការរុះរើចេញហើយហាមប្រាមមិនអនុញាតិឲ្យមានការដាក់នូវឧបករណ៏ខុសច្បាប់នេះជាបន្តទៀតឡើយ ទីតាំងដែលប្រជានេសាទលួចដាក់ របាំងសាច់អួនក្រឡាញឹកដើម្បីយកត្រីនេះដែរស្ថិតនៅត្រង់ចំណុច ភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    លោកមុំសយ័ន្ត នាយរងខ័ណ្ឌជលផលខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៣ថា ក្រោយពីទទួលបានពត៌មានមកថា មានការដាក់សម្រាស់ ដោយប្រើរបាំងសាច់មុង សាច់អួនក្រឡាញឹកយកត្រីនៅក្នុងដៃបឹងតំបន់អភិរក្សជម្រកត្រីមេពូជពងកូន ភ្លាមនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងខាងលើនឹងបានហៅប្រជាពលរដ្ធមកធ្វើការអប់រំហើយឲ្យពួកគាត់រុះរើចេញដោយពុំអនុញាតិឲ្យមានការដាក់ទៀតឡើយ។

    លោកនាយរងខ័ណ្ឌជលផលបានបញ្ជាក់បន្ថែមថា ដោយមើលឃើញជាក់ស្តែង ប្រជាពលរដ្ឋគាត់ដាក់សាច់អួនក្រឡាញឹកបែបនេះវា បាត់បង់នូវពពួកហ្វូងមច្ឆាតូច ហើយមួយទៀតខណ:ពេលដែលទឹកស្រកបែបនេះទឹកហូរម្រាមដៃអូរត្រីវានាំគ្នាចូលមកទាំងអស់ ពេលគាត់ហ៊ុំព័ទ្ធចឹងទៀត ត្រីចូលទាំងតូចធំ គ្មានរួចមួយទេ ករណីមួយទៀតបើរដូវទឹកឡើងខ្លាំង ប៉ាចហាចពេញស្រែជាប់ ផ្ទៃដៃអូរបឹងបួរគាត់អាចហ៊ុំព័ទ្ធដើម្បីរកត្រីជាលក្ខណ:គ្រួសារបាន ជំនាញក៏ពុំហាមឃាត់ដែរ តែសូមឲ្យប្រើ ឧបករ បែបបុរាណ ដាក់ម៉ង ចងសន្ទូចអានង ដាក់ទ្រួ បង្កៃជាដើម។

    ក្រោយពេលកម្លាំងជំនាញជលផលចុះណែនាំនឹងឲ្យប្រជានេសាទរុះរើចេញនូវរបាំងស្បៃមុងអស់រយ:ពេលចំនួនមួយព្រឹករួមមកនៅចំពោះមុខ មានពលរដ្ធម្នាក់មានឈ្មោះតឿ បានសហការជាមួយកម្លាំងជំនាញចុះរុះរើស្បៃចេញចេញយកមកឡើងលើគោកហើយសន្យាថា នៅថ្ងៃក្រោយរូបខ្លួនមិនប្រព្រឹត្តដោយប្រើឧបករខុសច្បាប់ដើម្បីយកត្រីនៅក្នុងបឹងកណ្តែកក៏ដូចជាដៃបឹងត្រពាំងវែងតំបន់អភិរក្សជម្រកត្រីពងតទៅទៀតនេោះទេ។

    គួររំលឹកថា បឹងកណ្តែក បឹងត្រពាំងវែង ជាតំបន់សហគមន៏អភិរក្សធនធានធម្មជាតិជីវចំរុះជម្រកស្រះត្រីពង ហើយមានផ្ទៃធំល្វឹងល្វើយរាប់ពាន់ហិចតា នឹងជាទំនប់អាងស្តុបទឹកមួយដ៏មានសារសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ធទូទៅប្រើប្រាស់នារដូវប្រាំងជួបគ្រោះរាំងស្ងួត ជាពិសេសអាចផ្គត់ផ្គង់ទឹកស្អាត ខួបប្រាំង ខួបវស្សា សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលបច្ចប្បន្នបានយ៉ាងរលូនផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img