More

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលខេត្ត, អគ្គិភ័យ, មូលដ្ឋានសមុទ្រអង្គភាព ង៧០, ប្រលានយន្តហោះអន្តរជាតិ ដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសស្និតស្នាល

    spot_img

    (ព្រះសីហនុ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ មានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ នៅសាលប្រជុំស្នងការនគរបាលខេត្តព្រះសីហនុ។

    លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជារាងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។

    អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់។

    កន្លងមក និងបច្ចុប្បន្នអភិបាលខេត្ត បានយកចិត្តទុកដាក់ជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋចំពោះការធ្វើដំណើរតាមដងផ្លូវ ដូចនេះ លោកបានធ្វើការអំពាវនាវសូមបើកបរត្រូវមានការប្រុងប្រយ័ត្ន សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យ ប្រសិនបើបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាព។

    ក្នុងឱកាសនោះអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យដែលបានចូលរួមប្រកបដោយបរិយាកាសស្និតស្នាល៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    4 COMMENTS

    1. Hi! Quick quesstion that’s completely ooff topic.

      Do yyou knoww howw too mak your site mobioe friendly? My
      sie loloks werd when viewing from my iphone.
      I’m tryiing too find a template orr plugiin tthat mght bbe ale to corect thiss issue.
      If youu have aany recommendations, pleasse share. Cheers!

    2. Hi there everyone, it’s my firdt payy a qick visit
      aat this website, annd ppiece oof writing iss geuinely fruitful inn support
      oof me, keep up posting such content.

    Leave a Reply

    spot_img