More

    ជិះម៉ូតូលឿនបុកឡានចតចោល បណ្តាលឲ្យប្តីស្លាប់ប្រពន្ធរបួសធ្ងន់ បញ្ជូនទៅកាន់ពេទ្យខេត្តសុរិន្ទ

    spot_img

    ឧត្តរមានជ័យ៖ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូជិះបុកនិងរថយន្តបណ្តាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់និងរបួសធ្ងន់ត្រូវបានដឹកតាមឡានសាម៉ុយទៅកាន់មន្ទីរពេទ្យខេត្តសុរិន្ទប្រទេសថៃភ្លាមៗករណីនេះបានកើតឡើងនៅថ្ងៃទី០៦ខែតុលា  ឆ្នាំ២០២៣  វេលាម៉ោង ០៥និង៣០នាទីព្រឹក។

    សមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កេីតឡើងរវាង រថយន្តខូចចតទុកចោល និងម៉ូតូ នៅចំណុចលេីផ្លូវជាតិលេខ៦៨ ចន្កោះបង្គោលគីឡូម៉ែតលេខ ១១១-១១២ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បណ្តាលឲ្យស្លាប់ចំនួន ០១នាក់ (ប្រុស ) រងរបួសធ្ងន់ ចំនួន ០១ នាក់ (ស្រី )។

    ១/អ្នកបើកបរម៉ូតូឈ្មោះ អេង អិ ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន ស្លាប់នៅនឹងកន្លែងកេីហេតុ (ពាក់មួកសុវត្ថិភាព) រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-0957 បើកបរពីជើងទៅត្បូង  ។
    ២/អ្នករួមដំណើរឈ្មោះ ផុក សើយ  ភេទស្រី  អាយុ ៥៧  ឆ្នាំ មុខរបរ មេផ្ទះ  (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់  រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
    ៣/អ្នកបេីកបរថយន្ដឈ្មោះ ផុន សុភ័ក្រ្កភេទប្រុស អាយុ ២៨ ឆ្នាំ មុខរ បរ កម្មករ (រត់គេចខ្លួនបាត់ ) រស់នៅភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបររថយន្តដឹកសំរាមម៉ាកNISSANDIESEL ពណ៌ស គ្មានស្លាកលេខ ។
    -ស្ថានភាពផ្លូវ៖ ផ្លូវត្រង់។
    -ប្រភេទផ្លូវ៖ ផ្លវជាតិក្រាលកៅស៊ូ ។

    បើយោងតាមរបាយការណ៏របស់សមត្ថកិច្ចជំនាញចរាចរណ៏បានបញ្ជាក់ថាមូលហេតុ៖ រថយន្តដឹកសំរាមខូចទុកចោលលេីផ្លូវ ហេីយម៉ូតូបេីកបរប្រេីប្រាស់ល្បឿនលឿនទៅបុករថយន្តចំពីក្រោយចំហៀងខាងឆ្វេងអ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់។

    គួររំលឹកថាក្រោយពេលកើតហេតុ កម្លាំងចរាចរណ៍ក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរស្មាច់ បានចុះទៅដល់កន្លែងកើតហេតុដេីម្បី ធ្វេីការវាស់វែង ចំណែកឯជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលអូរស្មាច់ ដេីម្បីរៀបចំនីតិវិធីច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img