More

    អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យទៅទទួលយកអ្នកជំងឺក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាមនៅក្នុងក្រុងកោះរ៉ុង..

    spot_img

     

    ខេត្តព្រះសីហនុ÷ក្រុមគ្រួសារទារិកាមានជំងឺអាការៈ ក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាម នៅក្រុងកោះរ៉ុង ត្រូវយកមកសង្គ្រោះបន្ទាន់ក៏បានសម្រេចចិត្តស្នើរសុំជំនួយអូប័រពេទ្យ ក្រុមហ៊ុន GTVC របស់ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

    បន្ទាប់ពីទទួលបានព័ត៌មានខាងលើអ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ ទៅយកមកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព។

    អ្នកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍ថាទារិកាខាងលើមានឈ្មោះ វ៉ឹម ចាន់ណាលីន មានឪពុកឈ្មោះ នេត ឧត្តម អាយុ២៤ និងម្ដាយឈ្មោះ អែល ខុំ អាយុ២៥ឆ្នាំ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

    បច្ចុប្បន្នទារិកាខាងលើបានបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

    spot_img

    អត្ថបទទាក់ទង

    spot_img