More

    យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងវគ្គបិទបញ្ចប់ ដើម្បីជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុមានគណបក្សចំនួន៦ធ្វើការឃោសនា គណបក្សប្រជាជនកម្ពុជានៅតែឈានមុខគេដដែល

    spot_img

    (ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៃថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោតពីគ្រប់បណ្ដាគណបក្សនានា ក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះមានគណបក្សចំនួន៦ ដែលបានធ្វើការឃោសនាក្នុងខេត្តព្រះសីហនុនៅព្រឹកនេះ។

    បើតាមប្រសាសន៍របស់លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រាប់ឲ្យដឹងថា ចំពោះថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោតថ្ងៃនេះ គឺមិនបានធ្វើការហែរជាក្បួនជាទ្រង់ទ្រាយធំដូចថ្ងៃកន្លងទៅ ដោយសារកក្តាអាកាសធាតុមិនល្អ ប៉ុន្តែឃើញថា តាមបណ្តាស្នាក់ការបក្សឃុំ/សង្កាត់ ក្រុង/ស្រុកគឺមានការជួបជុំសមាជិក សាមាជិការគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើឃោសនា និងហែរក្បួនតាមមូលដ្ឋានរាងៗខ្លួន។

    ក្នុងឱកាសនេះផងដែរ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅមណ្ឌលបោះឆ្នោតខេត្តព្រះសីហនុ មានគណបក្សនយោបាយ៦ ដែលបានធ្វើសកម្មភាពឃោសនារកសំឡេងបោះឆ្នោតនៅខេត្តព្រះសីហនុ ឃើញថាមានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេក្នុងចំណោមគណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជីនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តព្រះសីហនុ ដោយតាមស្នាក់ការនីមួយៗមានការចូលរួមពីសមាជិកសមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាច្រើនពាន់នាក់ផងដែរ។

    ចំពោះគណបក្សទាំង៦ ដែលបានធ្វើសកម្មភាពនោះរួមមាន៖
    ១. គណបក្សប្រជាជនកម្ពុជា (ធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត ចាក់មេក្រូនៅទីស្នាក់ការ ចាក់មេក្រូចល័ត)
    ២.គណបក្សយុវជនកម្ពុជាចាក់មេក្រូចល័ត
    ៣.គណបក្សឯកភាពជាតិខ្មែរ ចាក់មេក្រូនៅទីស្នាក់ការបក្ស
    ៤.គណបក្សហ៊្វុនស៊ិនប៉ិច ចាក់មេក្រូនៅទីស្នាក់ការបក្ស
    ៥.គណបក្សសញ្ជាតិកម្ពុជា ចាក់មេក្រូនៅទីស្នាក់ការបក្ស
    ៦.គណបក្សខ្មែររួបរួមជាតិ ចាក់មេក្រូនៅទីស្នាក់ការបក្ស
    ចំណែកគណបក្សផ្សេងទៀត (៦ គណបក្ស) មិនមានសកម្មភាពឡើយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img