ប៉ៃលិន៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង ០០ នាទីព្រឹក ដោយមានការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស បានធ្វើការសហហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល បានធ្វើការចុះបង្ក្រាបលើ ករណីសញ្ចារកម្មចំនួនមួយករណី នៅចំណុចផ្ទះសំណាក់ L S C ស្ថិតក្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជា ដែលជាមេខ្យល់ចំនួយ០១នាក់ ឈ្មោះ ឡុង យ៉ា ភេទប្រុស(ភេទទី៣) អាយុ ២៨ឆ្នាំ មុខរបរ កោសជប់ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ជនរងគ្រោះជាអនីតិជនចំនួន០៥នាក់
១,ឈ្មោះ ញ រ ច ន ភេទស្រីអាយុ១៦ឆ្នាំ
២,ឈ្មោះ ហ ស ថ ភេទស្រីអាយុ១៦ឆ្នាំ
៣,ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ
៤,ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ
៥,ឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ជនរងគ្រោះ
ទាំងអស់ស្នាក់នៅភូមិផ្សារព្រំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការតាមនិតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ