More

    ខឹងម្តាយស្តីបន្ទោសខ្លាំងពេក!យុវជនម្នាក់ មកលោតទឹកសម្លា–ប់ខ្លួ–នលើស្ពានច្បារអំពៅ តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់

    spot_img

     

    ភ្នំពេញ ៖ យុវជនម្នាក់បានស្ពាយកាតាបដេីរមកលេីស្ពានព្រះមុន្នីវង្សចាស់ រួចក៏សម្រេចចិត្តលោតទឹកដេីម្បីបញ្ចប់ជីវិត តែត្រូវអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

    យុវជនគិតខ្លីខាងលេីមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញយុវជនរងគ្រោះបានស្ពាយកាតាប ហេីយដេីរពីច្បារអំពៅ ឡេីងមកលេីស្ពានព្រះមុន្នីវង្សចាស់ ចូលទឹកដីខណ្ឌចំការមន រួចទុកកាតាបលេីស្ពាន ចោល ក៏លោតពីលេីស្ពានចូលទៅក្នុងទឹកតែម្ដង គាប់ជួនមានអ្នកនេសាទនៅក្បែរនោះក៏ជួយស្រង់យកមកលេីគោកវិញរួចផុតពីសេចក្ដីស្លាប់ ។

    បេីតាមសម្ដីយុវជនខាងលេីបានបង្ហេីបថា មូលហេតុដែលខ្លួនលោតទឹកដេីម្បីបញ្ចប់ជីវិតនេះគឺ មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក ។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជនខាងលេីទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ដេីម្បីអប់រំណែនាំ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img