More

    អភិបាលខេត្តព្រះវិហារ ប្រគេនទេយ្យទាន និងទានព្រះវស្សា២០គូរ ជូនព្រះសង្ឃចំនួន២០វត្តនៅស្រុកគូលែន

    spot_img

    ព្រះវិហារ៖ នៅរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០នេះ ទៀនព្រះវស្សាចំនួន២០គូរ រួមនឹងគ្រឿងទយ្យទាន១ចំនួនផងនោះ ដែលជាគំនិតផ្តួចផ្តើមឡើងរបស់លោក ឩត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការដ្នាននគរបាលខេត្តព្រះវិហារ ក៏ដូចជានាយនឹងពលនគរបាលទូទាំង៨ក្រុងស្រុក ចំណុះខេត្តព្រះវិហារទាំងមូល ត្រូវបានដង្ហែរនាំយកទៅ វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវិស្សាក្នុងត្រីមាសរយះពេល៣ខែ ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ក្នុងពុទ្ធសីម៉ាវត្តចំនួន២០វត្តទូទាំងស្រុកគូលែន។ ពិធីនេះ គឺបានប្រព្រឹត្តធ្វើឡើង នៅក្នុងបរិវេណមជ្ឃមណ្ឌលវិប្បសនាធុរះ ភូមិភាគឥសាន នៃកម្ពុជាហៅវត្តពោធិ៍៥០០០ដើម ព្រះបដិមា៥០០០ព្រះអង្គ ដែលស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក សួស សុខដារ៉ា ស្នងការដ្នាននគរបាលខេត្ត នឹងដោយបានកាអញ្ជើញចូលរួម ពីសំណាកអស់លោក លោកស្រី ដែលជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្តប្រជាពុទ្ធបរិស័ទជាច្រើនកុះករផងដែរ។
    ថ្លែងក្នុងឪកាសនោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា យើងបានមកជួបជុំគ្នានៅទីនេះ សម្រាបថ្ងៃនេះម៉ោងនេះ ធ្វើបុណ្យនៅទីកន្លែងនេះ ដោយផ្តើមចេញពីចំនុចសំខាន់ ដែលធំបំផុតគឺដោយសារប្រទេសយើង មានសុខសន្តិភាព ហើយព្រោះតែប្រទេសយើងមានសុខសន្តិភាពនេះ ហើយទើបយើង បានមកជួបជុំគ្នាដោយទឹកមុខរីករាយ ដើម្បីចូលរួមធ្វើបុណ្យទានវាខុសផ្ទុយស្រលះ ទៅនឹងរបបខ្មែរក្រហម កាន់កាប់សម័យ៣ឆ្នាំ.៨.ខែ នឹង២០ថ្ងៃដែលរបបមួយនេះ ធ្វើអោយបងប្អូននៅម៉ោងនេះ មិនអាចជួបជុំបានដូចនេះទេ ដោយលោកបានលើកឡើងថា ប្រហែលម៉ោងនេះ បងប្អូនខ្លះកុំពុងរែកដីដំបូកបងប្អូនខ្លះ ត្រូវបានកងឈ្លប កុំពុងបណ្តើរយកទៅសំលាប់ចោលផង ក៏ថាបានដែរ ហើយមិនតែប៉ុណ្ណោះ របបទម្មិឡអន្តិរត្ថីមួយនេះ ដោយពួកគេបានយកទីវត្តអារ៉ាម ដែលជាទីគោរពបូជារបស់ខ្មែរ ដែលជាអ្នកកាន់សាសនា ព្រះពុទ្ធនោះយកទៅធ្វើជាកន្លែងវាលពិឃាត ឬកន្លែងចិញ្ចឹមសត្វឬក៏កន្លែងរោងជីទៅវិញ ក៏ប៉ុន្តែរបបដ៏ខ្លៅលីលា១នេះ ត្រូវបានរលាយសាបសូន្យទៅ ហើយតែបើទោះបីរបប១នេះ បានបាត់ពីក្នុងកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែកូនខ្មែរទាំងអស់នៅតែចង់ចាំជានិច្ច ដោយមិនអាចបំភ្លេចបាននោះជាដាច់ខាត។
    ជាមួយគ្នានៃលោកអភិបាលខេត្តក៏បាន ធ្វើកាដាស់តឿនក្រើនរំលឹក ដល់ប្រជាពុទ្ធស័ទនាឪកាសនោះ ធ្វើយ៉ាងណាមិនត្រូវភ្លេចខ្លួន លើករណីជំងឺកូវីដ១៩នោះទេ ដោយលោកសង្កត់ធ្ងន់ថា បើទោះបីក្នុងខេត្តព្រះវិហារយើងនេះ មិនមានអ្នកកើតថ្មីហើយអ្នក ដែលកើតហើយៗ ត្រូវបានព្យាបាលបានជាសះស្បើយ ក៏ដោយចុះក៏យើងមិនត្រូវមានកាធ្វេសប្រហែស នឹងមើលស្រាលទៅលើជំងឺដ៏កាចសាហាវ១នេះ នោះបានដែរ លោកបានបន្តទៀតថា បើទោះបីជំងឺនេះកាចសាហាវយ៉ាងណាក៏ដោយ ក៏យើងអាចកាពារវា មិនអោយកើតនឹងឆ្លងនោះបានដែរ ដោយយើងត្រូវថែរក្សាអនាម័យដោយលាងដៃ និងសាប៊ូអាលកុលនឹងធ្វើទៅ តាមកាណែនាំរបស់ ក្រសួងសុខាភិបាលទៅបានហើយ។
    គួរបញ្ជាក់ផងដែរថាទយ្យទាន ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានវេរប្រគេនដល់ព្រះសង្ឃ ដែលនិមន្តមកទាំង២០វត្តក្នុងវត្តនិមួយៗ មានទានវិស្សាចំនួន១គូរ ប្រេងវស្សាចំនួន១ភីឡុង មី១កេះ ត្រីខ៥យូ ទឹកសុទ្ធ២កេះ ទឹកក្រូច១កេះ អង្ករ១បាវ ថវិកាចំនួន២០ម៉ឺនរៀល ក្នុងនោះលោកអភិបាលខេត្ត ក៏បានចូលបច្ច័យផ្ទាល់ខ្លួន លោកក្នុង១វត្តៗចំនួន១០មុឺនរៀល ទាំង២០វត្ត សរុបអស់ចំនួន២លានរៀល នឹងបានជូនថវិកា ដល់តាជីយាយជី ដែលមានវត្តមានក្នុងឪកាសនោះផងដែរ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img