ពិធីការ

ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ គឺជាក្រុមហ៊ុន ដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល នឹងបញ្ជូនពលករកម្ពុជា ទៅធ្វើនៅការប្រទេសថៃ ប្រទេស ជប៉ុន ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី និងប្រទេសគូវ៉េត

ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ បានចាប់ផ្ដើមបើកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបុរីអ័រគីដេ សង្កាត់ព្រៃតាគង់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។   ថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការ អគ្គនាយិការ ក្រុមហ៊ុន អ៊ែន អេស៊ា ថប ស្ពីដ លេប័រ សឹបផ្លាយ លោកស្រី...

លោកស្រី ឈី វ៉ា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ច ការទទួលបន្ទប់

  កោះកុង÷ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ និងកិច្ចការទទួលបន្ទុក នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយពីស្តាប់របាយការណ៍សង្ខេបអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ បញ្ហាប្រឈម និងសំណូមពរ របស់មន្ទីរទាំង៦រួចមក...

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដង្ហែរមាឃបូជា កាន់វត្តទេពនិមិត្ត (ហៅប្រុសថ្មី)

  កោះកុង÷ ថ្នាក់ដឹកនាំខេត្តកោះកុង នឹងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បាទអញ្ជើញចូលរួមក្នុងពិធីដង្ហែរបុណ្យមាឃបូជា ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីរំលឹកដល់អភិលក្ខិតកាលទានបីយ៉ាង គឺទ្រុងធ្វើចតុរង្គសន្តិបាត សម្តែងឱវាទបាតិមោក្ខ ទ្រង់ដាក់អាយុសង្ខារ។ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មាន ជ័យ...

ពលរដ្ឋរង១៩គ្រួសារ គ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានគ្រឿងឧបភោគ បរិភោគ និងសម្ភារជួសជុលផ្ទះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

  កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង ក្រោយពីទទួលបានព័ត៌មានពីអនុសាខាស្រុកមណ្ឌលសីមា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ បានចាត់តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី គង់ វាសនា អនុប្រធានគណៈ កម្មាធិការអនុសាខា...

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព”

កោះកុង÷ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានរៀប ចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធាន បទ "រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព" នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាព លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។   ថ្លែងក្នុងពិធីបើកទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២

(ប៉ៃលិន) នៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២នេះលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជើញបើកវិញ្ញាសាប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នៅវិទ្យាល័យ ក្រុងទេពនិម្មិតហ៊ុនសែន។ លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏មតិសំណេះសំណាល ទៅដល់សិស្សានុសិស្សដែលត្រៀមប្រឡង រយៈពេលពីរថ្ងៃគឺថ្ងៃ៥នឹង៦ខែធ្នូឆ្នាំ២០២២ ក៏បានណែនាំ ដល់សិស្សានុសិស្សដែលបានមកពី បណ្តា ក្រុងនិងស្រុកដែល បានមកប្រឡងនៅក្នុងថ្ងៃនេះត្រូវខិតខំឲ្យអស់ ពីសមត្តភាពដែលបានសិក្សារយះពេល កន្លងមក។ ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត បានណែនាំចាត់ចែងដល់ក្រុមយុវជនសសយករៀបចំកន្លែងស្នាក់នៅកន្លែងផ្ញើម៉ូតូនិងបាយទឹកសំរាប់បេក្ខជនដែលមានទីលំនៅឆ្ងាយៗដើម្បីសម្រួលដល់ការប្រឡងនេះ។ ហើយលោកជំទាវបានជូនពរទៅដល់ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យប្រឡងជាប់និងបាននិទ្ទេសល្អគ្រប់ៗគ្នាដើម្បីឈានទៅ ថ្នាក់មហាវិទ្យាល័យបន្តទៀតយកចំណេះដឹងមកបំរើពលរដ្ឋក្នុងមូលដ្ឋានយើង។ លោកតង់ធារ៉ាប្រធានមន្ទីរអប់រំយុវជននិងកីឡាបានឲ្យដឹងថាឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៥ធ្នូ២០២២នេះបេក្ខជនប្រឡងមានចំនួន៤៧៩នាក់ស្រី២៧៤នាក់ និងមាន០២មណ្ឌលហើយមាន២៤បន្ទប់។ហើយដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់សិស្សានុសិស្សមានដំណើរការរលូនល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ ...

សិស្សានុសិស្ស ដែលចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានទទួលស្នាក់នៅដោយឥតគិតថ្លៃ 

កោះកុង÷ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្ដល់កន្លែងថ្នាក់នៅ ជូនដល់សិស្សានុសិស្ស ដែលចូលរួមប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ក្នុងការជួយសម្រួលទៅដល់មាតាបីតា អាណាព្យា បាល និងប្អូនៗសិស្សានុសិស្ស ស្នាក់នៅដោយឥតគិតថ្លៃ ។   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង...

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណសិរ្ស សាមគ្គីអភិ វឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨.២ធ្នូ, ២០២២)

  កោះកុង ៖ លោកជំទាវ មិថុនា ភូថងប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ឯកឧត្តម ដុំ យុហៀង អ្នកតំណាងរាស្ត្រមណ្ឌលកោះ កុង ឯកឧត្តម កាយ សំ រួម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃកំណើតរណ: សិរ្សសាមគ្គី...
ទទួលផ្សាយពាណិជ្ជកម្ម