សេដ្ឋកិច្ច

អាជ្ញាធរ និងមន្ត្រីជំនាញចុះបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃអង្គារ៍ ទី25 ខែឧសភា ឆ្នាំ2021 បានបើកបណ្ដុះបណ្ដាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រុក ដល់ប្រជាពលរដ្ឋនៅភូមិស្រេះ ឃុំ.ស្រុកព្រះនេត្រព្រះ ជាលក្ខណៈគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនចំណូលក្នុងជីវភាពគ្រួសារ។ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានថ្លែងថា ដើម្បីជួយលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន...

ប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន ចុះណែនាំដល់កសិករពីវិធីបាញ់ថ្នាំនិងចែកថ្នាំកម្ចាត់ដង្កូវហ្វូងបំផ្លាញដំដាំពោតរបស់កសិករ

ក្រោយពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅភូមិកូនភ្នំ និងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបាន «សត្វដង្កូវហ្វូង» ចូលស៊ីបំផ្លាញដំណាំពោតក្រ ហម ដែលពួកគាត់ ទើបតែដាំដុះបានរយ:ពេលជិត១ខែ មិនអាចរកវិធីកំចាត់បាន ដោយអ្នកខ្លះបាញ់ថ្នាំពុលកំចាត់ដង្កូវ២ដង ខ្លះបាញ់ថ្នាំ៣ដង លុះដង្កូវហ្វូង នៅតែបន្តចូលស៊ីបំផ្លាញ មិនដឹងធ្វើយ៉ាងណា រហូតមកដល់ថ្ងៃពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១ ពួកគាត់ បានហៅខាងមន្ទីរកសិកម្មខេត្ត ឱ្យចុះពិនិត្យមើល...

អភិបាលខេត្តប៉ៃលិនអំពាវនាវ ឲ្យពលរដ្ឋគាំទ្របន្លែធម្មជាតិរបស់កសិករ ព្រោះគ្មានជាតិគីមី

ប៉ៃលិន៖ ក្រោយសង្កេតឃើញថា មួយរយ:ចុងក្រោយនេះ បន្លែបង្កា កសិផលរបស់កសិករ មានការធ្លាក់ថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ខណ:ជួបវិបត្តិជម្ងឺកូវីដ-១៩ ណាមួយប្រទេសជិតខាង គ្មានការបញ្ជាទិញ ទើបនៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ មកពីមន្ទីរជុំវិញខេត្ត បានចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាកសិករ ដែលកំពុងដាំដុះបន្លែបង្កា ដូចជា សណ្តែកកួរ...

អ្នកវិនិយោគិនជប៉ុន បោះទុនវិនិយោគជាង១លានដុល្លា នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ វត្តមានផ្សារកណ្តាល សានកូ ក្រុងប៉ោយប៉ែត ធ្វើអោយអចនទ្រព្យ ក្នុងសង្កាត់ផ្សារកណ្តាល មានការផ្ទុះឡើងជាថ្មីកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសែនក្រុងពាលី បុកគ្រឹះសាងសង់ ផ្សារកណ្តាលសានកូ ចាប់ផ្តើមដំណើរការសងសង់ហើយ ជាមួយដើមទុនវិនិយោគ ជាង ១លានដុល្លាសហរដ្ឋអាមេរិច ពីវិនិយោគិនជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែត។ ផ្សារកណ្តាលសានកូនេះ មានទីតាំងភូមិសាស្រ្តចំបេះដូង នៃក្រុងប៉ោយប៉ែត ស្ថិតនៅលើផ្លូវមេ...

មុខរបររែងយកត្បូងតាមដងអូរ នៅខេត្តប៉ៃលិនធ្លាក់ចុះខ្លាំង ខណៈដែលកម្ទេចត្បូងមានតិចជាងមុន ហើយអ្នកប្រកបរបរនេះដូចផ្សងព្រេង

ប៉ៃលិន៖ ប្រជាពលរដ្ឋកាន់តែតិចទៅៗ ដែលបន្តនាំគ្នារែងត្បូងផ្សងព្រេង នៅតាមមាត់ស្ទឹង ដើម្បីបានកំទេចត្បូងលក់យកប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈពួកគាត់អត់មានដីចម្ការ អាស្រ័យផលនឹងគេ ហើយម្យ៉ាងទៀត រ៉ែត្បូងស្ទើរតែលែងមានទៅហើយ សម្រាប់ពេលបច្ចុប្បន្ន។ ការប្រើកម្លាំងជីកកកាយរុករករ៉ែត្បូង នៅក្នុងស្ទឹង នារដូវប្រាំងនេះ វាហាក់ដូចជា ដំណើរផ្សងព្រេងយ៉ាងដូច្នេះ ដោយសារ កម្រប៉ះកំទេចរ៉ែត្បូងមានតម្លៃ។ ប្រជាពលរដ្ឋប្រមាណ៥នាក់ ដែលជាអ្នកជីកកាយរ៉ែត្បូង នៅក្នុងស្ទឹង ស្ថិតនៅក្នុងអូរមួយកន្លែង ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ...

កងវិស្វរកម្មរួមចំណែកជួយសាងសង់ ផ្លូវមេ៣៨ខ្សែក្នុងក្រុងសៀមរាប យ៉ាងយកចិត្តទុកដាក់

សៀមរាប៖ បណ្តាញផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ ដែលកំពុងស្ថាបនា មានប្រវែងសរុប108.74គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុប ប្រមាណ140លានដុល្លារអាមេរិក និងថវិកាជាង9លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ គម្រោងផ្លូវទាំងនេះ ត្រូវបានស្ថាបនាឡើងដោយ យកចិត្តទុកដាក់ពីក្រុមបច្ចេកទេស ក្នុងនោះក៏មានការចូលរួម ពីសកម្មភាពរបស់ក្រុមកងវិស្វរកម្មផងដែរ។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងជាទីក្រុងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា...

កសិករប្រើម៉ាស៊ីនបូមទឹក ស្រោចដំណាំដំឡូងមីដោយសារ គ្មានទឹកភ្លៀង

ប៉ៃលិន៖ គេសង្កេតឃើញថា ប្រជាកសិករ ដែលប្រកបមុខរបរធ្វើចំការដាំដំណាំ នៅខេត្តប៉ៃលិនមួយចំនួន កំពុងតែប្រមូលផល និងមួយចំនួនទៀត ក្រោយពីដកមើមដំឡូងមីរួចពួកគាត់ ក៏ចាប់ផ្ដើមដាំឡើងវិញ។ ជាក់ស្តែងនៅ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះមានកសិករម្នាក់ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីប្រមូលផលមើមដំឡូងមីរួច ក៏ចាប់ផ្តើមភ្ជួរដីលើកពូនជារងសារជាថ្មី លុះហាលដីឱ្យងាប់ស្មៅ បានមួយរយ:ពេលខ្លី ក៏ជួលកម្មករឱ្យកាត់ដើមដំឡូងមី ដែលទុក្ខធ្វើពូជ ដើម្បីដាក់ដាំ...

ប្រធានសមាគមសហគ្រិនវ័យក្មេង ថ្លែងថាបញ្ហាកូវីដ១៩ ជាឱកាសល្អសម្រាប់ក្រុមហ៊ុន ដោយសារគ្មានការប្រកួតប្រជែង

បន្ទាយមានជ័យ៖ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ទូទាំងពិភពលោក លោក ឈឿង ឈីវអៀន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ថ្លែងថា បញ្ហាជំងឺកូវីត១៩ ក៏វាជាឱកាសរបស់ក្រុមសហគ្រិន ក្នុងការបង្កើតអាជីវកម្ម ដែលមិនសូវមានការប្រកួតប្រជែង ថ្លែងក្នុងពិធីបែកសម្ភោធហាង (ធីមថមហ្វូដ)សាខាទី១១ នៅទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ដែលបង្កើតឡើង ដោយក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ។ ...
ទទួលផ្សាយពាណិជ្ជកម្ម