ទំព័រដើម ព័ត៌មានជាតិ

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាល និងចែកអំណោយ ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ!

បន្ទាប់ពីបានប្រារព្ធពិធីជប់លៀងជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ ជាថ្មីម្តងទៀតនៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងទូទាំងរាជធានី...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ

នៅរសៀល ថ្ងៃ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវ នឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅចំពោះមុខរូបថត...

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន​ ៖​ រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីជូនពរ​ អបអរសាទរចូលឆ្នាំប្រពៃណីជាតិខ្មែរ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង បាន អញ្ជើញជាអធិបតី នៅក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​រវាងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង ( កម្ពុជា ) និង ថ្នាក់ដឹកនាំ...

ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី អញ្ជើញចូលរួមពិធី សំណេះសំណាលគ្រិស្តបរិស័ទក្នុងខេត្តរតនគិរី

ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទប្រមាណ៥០០នាក់ដែលរៀបចំធ្វើឡើងនៅកីឡាដ្ឋានបាល់ទាត់ខេត្ត។ នៅក្នុងឱកាសនោះ ឯកឧត្តម ងិន ណែលបានថ្លែងថា នៅគ្រប់តំបន់ និងគ្រប់ទីកន្លែង រដ្ឋធម្មនុញ្ញនៃកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន...

ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាព ប្រើខ្សែរឹត….ក ប្ល….ន់យកម៉ូតូ ពីជនរងគ្រោះអ្នករត់ម៉ូតូឌុបមួយរូបនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាននគរបាលប….ង្ក្រាបនិងចា….ប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនជិត២០ថ្ងៃ

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ ដោយប្រើខ្សែរឹតក) មួយបានកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិខ្មែរ បានហៅម៉ូតូរបស់ជនរងគ្រោះជិះទៅស្រុកស្ទឹងហាវ ដោយអោយតម្លៃ ៣០,០០០រៀល (បីម៉ឺនរៀល)...

អគ្គិភ័យបានឆាបឆេះរោងដាក់ចំបើង០១ខ្នងទាំងស្រុងនៅស្រុកបាណន់

(បាត់ដំបង) អគ្គិភ័យបានឆាបឆេះរោងដាក់ចំបើងពលរដ្ឋ០១ខ្មងទាំងស្រុងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា រោងដាក់ចំបើងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ×៦ម៉ែត្ត ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ជា  ក្តី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ (ឆេះអស់ទាំងស្រុង ) តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ...

លោកជំទាវ រស់ ច័ន្ទ សោភា អគ្គស្នងការរងនគរបាលជាតិ បានរំលឹកដល់កង កម្លាំងនគរបាលជាតិ ឱ្យយកចិត្តទុកដាក់ និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃដែលបានធ្វើបច្ចុប្បន្នភាពកំណត់លក្ខណៈសម្បត្តិ ៧ យ៉ាង

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គ ស្នងការរងនគរបាលជាតិ ដំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ណេត សាវឿន អគ្គស្នងការនគរ បាលជាតិ ក្នុងពិធីបិទអង្គសន្និបាតកិច្ចប្រ ជុំបូកសរុបសភាពការណ៍...

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ...
ទទួលផ្សាយពាណិជ្ជកម្ម