chhaydara

Editor in chief

ព័ត៌មានថ្មីៗ

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកMGមួយគ្រឿងបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់ផ្ងារជើងម្ខាង នៅផ្លូវ៦០ម៉ែត្រ

  ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកMGមួយ គ្រឿងបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យបាក់ធ្លាក់ដល់ដី រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ២០ នាទីយប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ ២០២៣នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMG មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-8577ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចហួសការដ្ឋានស្ពានអាកាស ប្រហែលជា១០០ ម៉ែត្រ បានជ្រុលបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មមួយដើមបណ្ដាលបាក់ដួលធ្លាក់ដល់ដី រួចរថយន្តបង្កបានបើកបន្តទៅមុខហួសស្តុបម៉ាកសឺដេស បន្តិចបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យរលើងគ្រឹសទ្រេតបង្គោលភ្លើង...

រថយន្ត Lexus nx-200t បើកបុកឃឿននសួនច្បារនៅមុខប៉ុស្តិ៍លេខប៣ចាស់ បែកអស់ជាច្រើនកង់

  ភ្នំពេញ: រថយន្ត lexus nx 200t មួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បណ្តាលឲ្យជ្រុលចង្កូតទៅបុកឃឿនសួនច្បារបែកអស់ជាច្រើនកង់ ឯរថយន្តមិនទាន់អស់ល្បឿនឡើងលើសួនទៅមុខ បញ្ច្រាសផ្លូវជាង ១០០ ម៉ែត្របែកកង់ខាងមុខខាងស្ដាំ និងបែកម៉ាសុីនហូប្រេងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារ មុខអតីតប៉ុស្តិ៍លេខ ៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត Lexus nx- 200t ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BV-1115ធ្វើដំណើរទិសដៅពីលិចទៅកើត...

រថយន្តឡង់គី្រស័រ បើកបុកទម្លុះរបងដីឡូមួយកន្លែងបាក់អស់មួយផ្ទាំងធំ ឯរថយន្តរងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ: រថយន្តឡង់គី្រស័រស៊េរីចាស់មួយគ្រឿងសង្ស័យបើកលឿនផ្លូវកោង បួងចង្កូតបន្ទាន់ជ្រុលបុកទម្លុះរបងដីឡូមួយកន្លែង បណ្តាលឲ្យបាក់អស់មួយផ្ទាំងធំ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងសំណំទៅលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីយប់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចដីឡូមួយកន្លែង តាមបណ្ដោយផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រីស័រស៊េរីចាស់មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2D-0006ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងសង្ស័យបើកលឿនបួងចង្កូតបន្ទាន់ជ្រុលទៅមុខរបងដីឡូពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយផ្ទាំងធំចំណែករថយន្តខីចខាតផ្នែកខាងមុខយ៉ាងដំណំទៅលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមិនឃើញមានភាគីខាងទាំងសងខាងមកដោះស្រាយគ្នា ទើបសមត្ថកិច្ចស្ទូចរថយន្តយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទូលសង្កែទី២ រង់ចាំភាគីទាំងសងខាងមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់ ...

បុករត់ពីខណ្ឌដូនពេញ មកចាប់បាននៅខណ្ឌបឹងកេងកង

  ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តឡុងគី្រស័រ ស៊េរីទំនើប មួយគ្រឿង បុករថយន្តប៉ាសេរ៉ូគ្រឿងចតស្ងៀម ពីក្រោយរងការខូចខាតយ៉ាងដំណំ រត់ព្យាយាមបើករត់កាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៥ កែងនិងផ្លូវ ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បើករថយន្តឡង់គី្រស័រស៊េរីទំនើប មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0027ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៥...

រថយន្ត Lexus 300 ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

  ភ្នំពេញ: រថយន្ត Lexus rx -300 មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់មួយកង់ខ្ទៀតចេញពីជួរ ឯរថយន្តដាច់កង់ខាងមុខខាងឆ្វេងទៅលែងរួច។ ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង៩និង៣០ នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវ ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត Lexus rx-300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2U-4685ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ...

កុំចេះតែហ៊ាន!!បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ វៀចអស់មួយកង់ ខលហៅរថយន្តមកអូស បើកចេញពីកន្លែងសមត្ថកិច្ចតាមចាប់យកមកវិញ

ភ្នំពេញ: នារីម្នាក់បើករថយន្តព្រូសមួយគ្រឿង ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលវៀចអស់មួយកង់ ខណះនោះស្រាប់តែមានផ្សេងមកជួយខលហៅរថយន្តអូស កុហកថារថយន្តបុកគ្នា ស្រាប់តែរថយន្តមកអូសបើកចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខណ្ឌមានជ័យដេញតាមចាប់យកមកកន្លែងកើតហេតុវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៥០ នាទីយប់ថ្ងៃទី ៣១ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ ខាងជើងស្ពានអាកាសស្ទឹងមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តព្រូស មួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2BE-6593ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់មួយកង់។ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងបែកយ៉ាន់និងបែកកង់ទៅមុខលែងរួច។ បើតាមសម្ដីម្ចាស់រថយន្តបង្កបានឲ្យដឹងថា ខណៈនោះរូបគាត់មានការភ័យស្លន់ស្លោ...

រថយន្តហាយលេនឌ័រ បើកបុកជាមួយម៉ូតូផ្លោងមកលើចិញ្ចើមផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់ជាប់យកមកកន្លែងកើតហេតុវិញ

  ភ្នំពេញ: បុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយឡេនឌ័រដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់ បុកជាមួយនឹងម៉ូតូមួយគ្រឿងផ្លោងមកលើចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី ២០ ខែមករាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវឌួងងៀប(សេះស)កែងនឹងផ្លូវប្រឡាយលូ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ព្រុំប្រទល់និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AO-6546ដឹកភ្ញៀវជនជាតិបរទេសប្រុសស្រីពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀប ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុកជាមួយម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា សេរូស ពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1HF-5412ជិះដោយបុរសម្នាក់...

បុរសសង្ស័យស្រវឹងស្រា បើករថយន្តព្រូស បុករថយន្តកាមរីពាក់ស្លាកលេខនគរបាលកំពុងឈប់ស្តុបពីក្រោយបណ្ដាលឲ្យរងការខូចខាត

  ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿង បុករថយន្តកាមរីពាក់ស្លាកលេខនគរបាលកំពុងឈប់ភ្លើងស្តុបពីក្រោយរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ខែមករាឆ្នាំ ២០២៣ នៅត្រង់ចំស្តុអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវហសព័ន្ធុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុបានគេឃើញរថយន្តកាមរីពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខនគរបាល2-3257ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាង បានឈប់ចាំភ្លើងស្តុប ស្របពេលនោះក៍មានរថយន្តព្រូសមួយគ្រឿង ពណ៌ប្រផេះស្លាកលេខភ្នំពេញ2AY-2220បើកបរដោយបុរសម្នាក់សង្ស៏យស្រវឹងស្រាធ្វើដំណើរមកពីក្រោយជ្រុលបុក ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់អ្នកបើកបររថយន្តបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចំណែករថយន្តសមត្ថកិច្ចធ្វើកាវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយតាមគ្នាច្បាប់៕ដោយ កុសល
ទទួលផ្សាយពាណិជ្ជកម្ម