chhaydara

Editor in chief

ព័ត៌មានថ្មីៗ

ស្នងការរងម្នាក់រួមជាមួយបក្សពួក ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀនជិត២គីឡូ

ភ្នំពេញ : ស្នងការរងម្នាក់និងបក្សពួកពីរនាក់ទៀតត្រូវបានបង្ក្រាបក្នុងករណីជួញដូរគ្រឿងញៀនមួយករណី និងដកហូតថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងត្រូវបានគេស្គាល់ជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ដែលប្រតិបត្តិការបង្រ្កាបនេះ ស្ថិតនៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បើតាមរបាយការណ៍របស់សមត្ថកិច្ចនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖ *ទី១៖ ឈ្មោះ អ៉ឹម...

គ្រោះមហន្តរាយ ភ្លៀង ខ្យល់កន្ត្រាក់ ក្នុងស្រុកបុទុមសាគរ បណ្ដាលឱ្យផ្ទះប្រជា ពលរដ្ឋចំនួន១៧គ្រួសារ រងការខូចខាត ត្រូវបានអនុសាខាស្រុកបូទុមសាគរចុះជួយបឋម

កោះកុង ៖ នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ នេះ លោក ហាក់ ឡេង ប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក បានចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់...

កូនតិរច្ឆានខឹងឪពុកស្តីបន្ទោសតិចតួច ទាញដែកស្វែងវាយសម្លាប់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកបវេល

(បាត់ដំបង)កូនតិរច្ឆានខឹងឪពុកបង្កើតចេះតែស្តីបង្ទោសទាញ់ដែកស្បែងវាយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាកា។ ហេតុការណ៍ខាងលើកើតឡើងនៅ វេលាម៉ោង06និង30នាទីថ្ងៃទី៧ខែមេសាឆ្នាំ២០២១ នៅចំណុចក្រុមទី01ផ្ទះលេខ20 ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង។ លោកសុខសារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ61ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតខាងលើ។ ចំណែកជនសង្ស័យដែលជាកូនបង្កើតមាន ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ27ឆ្នាំរស់នៅជាមួុយគ្នា។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយសម្លាប់ឪពុករបស់ខ្លួនមែនមូលហេតុដោយខឹងនឹងឪពុកចេះមន្តអាគមអាបធ្មប់ហើយខ្លួននិយាយប្រាប់កុំឲ្យធ្វើបាបគេតែឪពុកមិនស្តាប់តែងតែស្តីបន្ទោសនិងឈ្លោះប្រកែងគ្នាជារៀងរាល់ថ្ងៃ លុះថ្ងៃកើតហេតុឪពុកចេះតែស្តីបន្ទោសពេកខ្លួនខឹងក៍បានយកដែកស្បែង វាយចំក្បាលនិងដងខ្លួនបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំលាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកបវេលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕អត្ថបទ​ និងរូបភាព ភ្នំខៀវ

ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត​ និងជាអនុប្រធានស.ស.យ.កខេត្តប៉ៃលិន រួមនិងយុវជនកាកបាទក្រហមខេត្ត ​ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាលខេត្ត លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងលោក ចេង ញ៉ាន់ អភិបាលរងខេត្តដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងមានការចូលរួមពីយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ និងការពាក់ម៉ាស់ នៅភូមិសាស្ត្រសំខាន់ៗ ចំនួន ៣គឺ...

គណៈបញ្ជាការកងឯកភាពខេត្តប៉ៃលិន ចុះអនុវត្តន៍សារាចណ៍ នៅតាមព្រំប្រទល់ខេត្ត

  (ប៉ៃលិន) ដោយអនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលោកជំទាវបានស្រីមុំអភិបាលខេត្តនិងជាប្រធានគណះបញ្ជាការកងឯកភាពខេត្តប៉ៃលិនបានដាក់បទបញ្ជាឲ្យកងកម្លាំងទាំង៣ប្រភេទចុះតាមព្រំប្រទល់ចំនួន៦គោលដៅដែលជាប់ជាមួយខេត្តបាត់ដំបង។ ការចុះដាក់កម្លាំងតាមគោលដៅនេះធ្វើឡើង នៅវេលាម៉ោង០០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា ការដាក់បទបញ្ជានេះ សហការណ៏ជាមួយកងកម្លាំងទាំង៣ប្រភេទដើម្បី ត្រួតពិនិត្យ ហាមឃាត់ និងបិតការធ្វើរដំណើរឆ្លងកាត់ខេត្តប៉ៃលិន-បាត់ដំបង រួមមានគោលដៅដូចតទៅនេះ + លោកស្នងការបន្តថាគោដៅទាំង៦នេះរួមមាន ១.គោលដៅចំណុចគល់ស្ពានភ្នំដំបង ព្រំប្រទល់ប៉ៃលិន-បាត់ដំបង ។ ២...

ឃាត់ខ្លួនមនុស្ស 3 នាក់ ករណីលួចម៉ូតូ

កំពង់ស្ពឺ៖ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដោយបានបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ ដោយមានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស ដឹកនាំកម្លាំងដោយ លោកវរសេនីយ៏ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង....
ទទួលផ្សាយពាណិជ្ជកម្ម