chhaydara

Editor in chief

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកោះកុង អញ្ជើញចុះសួរសុខ ទុក្ខ សំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹក ព្រំដែនគោក ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្តកោះកុង

កោះកុង÷លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណ:អភិបាលខេត្តកោះកុង និងឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួសុខទុក្ខនិងសំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនប្រគល់ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹក និងព្រំដែនគោក ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្ត...

លោកវុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត​ ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែង១កន្លែង នៅកណ្តាលក្រុងព្រះវិហារ

(ខេត្តព្រះវិហារ). ដោយមានកាណែនាំនឹងចង្អុលបង្ហាញពីសំណាកលោកទី សុវិនថាល់ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី១០ខែមេសារឆ្នាំ២០២១នេះក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់របស់លោកវុធ សាវីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចុះឆ្មក់បង្ក្រាបទៅលើទីតាំងក្រុមអ្នកញៀនល្បែងតាមអនឡាញ ប្រភេទល្បែងជល់មាន់ល្បែងប្រដាល់នឹងល្បែងសុីសងផ្សេងៗទៀត១កន្លែងស្ថិតនៅសង្កាតកំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារ។ នៅក្នុងកិច្ចប្រតិបតិ្តកាចុះឆ្មកបង្ក្រាបទៅលើទីតាំងរបស់ក្រុមអ្នកដែលញៀនល្បែងនៅចំនុចទីតាំងខាងលើនោះលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានអោយភ្នាក់ងាទូរទស្សន៏កែវភ្នែកធីវីអនឡាញយើងដឹងនៅល្ងាចថ្ងៃទី១០ខែមេសារឆ្នាំ២០២១នេះថាជាលទ្ធផលកំលាំងសមត្ថកិច្ចក្រោមកាសម្របសម្រួលដោយលោកផ្ទាល់ខាងលើនោះ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន១០នាក់រឹបអូសម៉ូតូបានចំនួន៣០គ្រឿងរថយន្តចំនួន៣គ្រឿងនឹងទូរទស្សន៏ចំនួន២គ្រឿងរួមនិងសម្ភារះដែលពាក់ពន្វ័ទៅនឹងល្បែងភ្នាល់ខាងលើនេះបាន១ចំនួនផងដែរ។ លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថានៅពេលដែលកំលាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើនោះមនុស្សប្រមាណប្រហែល៥០នាក់ត្រូវបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែស្បែកជើងទុក្ខជាភស្តតាំងស្រាប។ បន្ថែមពីនោះលោកព្រះរាជអាជ្ញារងវុធសាវីបានលើកឡើងទៀតថាដោយសារតែកាញៀនល្បែងទាំងអស់នេះហើយដែលធ្វើអោយពួកគាត់ទាំងនេះមិនគោរពទៅតាមអ្វីដែលជាកាណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ នឹងជាពិសេសសារាចរណ៏ណែនាំរបស់ក្រសួងសុខាភិបាលនេះផ្ទាល់តែម្តងដែលតែងតែប្រកាសក្តែងៗថាមិនត្រូវអោយមានកាប្រមូលផ្តុំគ្នាមនុស្សច្រើននោះទេតែកាណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាកកាលជំងឺកូវីដកំពុងរាលដាលទ្រង់ទ្រាយធំបែបនេះក៏ដោយក៏ពួកគាត់ទាំងនេះផ្គើនហាក់បីដូចមិនយកចិត្តទុកដាក់នឹងទៅអនុវត្តន៏នឹងគោរពតាមបន្តិចណាសោះអាចនិយាយបានថាដូចយកទឹកទៅចាក់នៅលើក្បាលសត្វទាយ៉ាងដូច្នេះអញ្ចឹងឯង។ តែបើទោះបីស្ថិតក្នុងកាលះទេសះយ៉ាងណានោះលោកព្រះរាជអាជ្ញារងថាលោកត្រូវតែពង្រឹងច្បាប់អោយខានតែបានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបង្កាទប់ស្កាត់នូវការីករាលដាលជំងឺដ៏សាហាវកូវីដ១៩នេះ។ ១ផ្នែកទៀតលោកថាដើម្បីភូមិឃុំមានសុវត្ថិភាពផងនោះលោកត្រូវតែបង្ក្រាបអោយអស់រាល់ល្បែងសុីសងនឹងល្បែងភ្នាល់គ្របប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្រទឹកដីខេត្តព្រះវិហារនេះ។ គួរបញ្ជាក់ផងដែរថាបើតាមកាបញ្ជាក់ពីលោកព្រះរាជអាជ្ញារងថារាល់វត្ថុតាំងដែលសមត្ថកិច្ចធ្វើការឹបអូសទាំងប៉ុន្មានរួមនឹងជនសង្ស័យទាំងអស់ខាងលើបច្ចុប្បន្នត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារកំពុងសួរនាំស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តរតាមនិតិពិធីច្បាប់។ / ដោយ សួនក្រែង /

មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ អប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ គ្រឿងឧបភោគ និងបរិភោគ នៅក្នុងផ្សារ BIG C ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ សហការជាមួយនិងមន្ត្រីពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យ អប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ គ្រឿងឧបភោគ និងបរិភោគ ធ្វើឡើងនៅ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ នៅក្នុងផ្សារ BIG C ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រធានសាខាការពារអ្នកប្រើប្រាស់...

ត្រឹមសង្សារមិនទាន់រៀបការ ខាងប្រុសប្រចណ្ឌ វាយនាងជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ

( ខេត្តបន្ទាយមានជ័យ ) ៖ ត្រឹមសង្សារមិនទាន់រៀបការខាងប្រុសប្រចណ្ឌវាយជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ រឿងរ៉ាវនេះកើតឡើង នៅវេលាម៉ោងទាបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡៃ ឆាយលេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពសមត្ថកិច្ចដដែលបានឲ្យដឹងថា...

ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានកំពុងមមាញឹក ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូនដល់បុគ្គលិកក្រុមហ៊ុនសាធារណ: នៅក្នុងខេត្តកោះកុង

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង កាលពីរសៀលថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានអញ្ជើញពិនិត្យ និងសួរសុខ បងប្អូនប្រជាពរដ្ឋ ដែលជាបុគ្គ លិកអង្គការ បុគ្គលិកក្រុមហ៊ុន បុគ្គលិកផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ ក្នុងខេត្តកោះកុង មកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយុវជនស្ម័កចិត្ត របស់ ឯកឧត្តម...

អតីតយុទ្ធជន ត្រូវបានយកទុកចិត្តដាក់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ដែលកំពុងទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

(ប៉ៃលិន) : ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាអមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលការទទួលនូវការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជន ក្នុងខេត្តប៉ៃលិន ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី...

មន្ត្រីនគរបាលដែលយាមនៅធនាគារ ABA ទទួលបានប្រាក់ឧបត្ថម្ភចំនួន 10 លានរៀល ពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ​: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ ​បានឧបត្ថម្ភថវិកាចំនួន​១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែល​​​មានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ ...

សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវយ៉ាងអនោចអធម៍ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សាកសពស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ដោយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ ករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រមាណ ៧:០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងការប្រទះឃើញសពស្ត្រីនោះ ក្រោយរូបគេបានដើរទៅដោះបង្កៃត្រីនៅអូរក្បែរកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ មិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេ ហើយសពស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាតិចូលខ្លួនបំភ្លឺ គ្រាន់តែដឹងថា...
ទទួលផ្សាយពាណិជ្ជកម្ម