More

    លោកស្រេង ហុង អភិបាលរង បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កោះកុង សម្រាប់ធ្វើការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមវេនអតីត ភាព សម្រាប់ឆ្នាំ២០២១  

    spot_img

    កោះកុង÷នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវាយតម្លៃគុណផលការងាររបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះ កុង សម្រាប់ធ្វើការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមវេនអតីតភាព សម្រាប់ឆ្នាំ២០២១. ។

    លោកអភិបាលរងខេត្ត បានលើកឡើងថា សូមឱ្យនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការ ពិនិត្យលើការស្នើសូមដំឡើងថ្នាក់តាមវេន និងស្នើសូមដំឡើងឋានន្តរស័ក្តិ ប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២១ ជាមួយនឹងការពិនិត្យឡើងវិញសម្រាប់ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រី បុគ្គ លិកនៃរដ្ឋបាលខេត្តកោះកុង ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០។

    ដោយឡែកត្រូវពង្រឹងវត្តមានរបស់មន្ត្រីរាជការរបស់ទីចាត់ការ អង្គភាព ដោយផ្អែកតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឱ្យបានខ្ជាប់ខ្ជួន ។ មួយវិញទៀតសេចក្តីសម្រេច ស្តីពីការប្រគល់សិទ្ធិចុះហត្ថលេខា និងទទួលភារកិច្ចត្រួតពិនិត្យឯកសារ ជូនលោកអភិបាលរងខេត្តកោះកុង ពិនិត្យ និងចុះហត្ថលេខាលើរបាយការណ៍ ព្រមទាំងការប្រគល់ភារកិច្ច ជូនលោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្តកោះកុង ឱ្យទទួលត្រួតពិនិត្យលើឯកសារនោះ ៕ដោយ គន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img