More

    មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បញ្ជូនកម្លាំងបន្ថែមបន្ទាប់ពីអាជ្ញាធរប្រកាសបិទធ្វើចរាចរណ៍ទូទៅក្នុងក្រុង ប៉ោយប៉ែត

    spot_img

    ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោសេងធារិនមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥បញ្ជូនកម្លាំងបន្ថែមបន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចប្រកាសបិទធ្វើចរាចរណ៍ទូទៅក្រុងចាប់ម៉ោង៨យប់ដល់ម៉ោង៥ព្រឹកជាបណ្តោះអាសន្ន ដើម្បីការពារទប់ការស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។


    ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលដែលបិទខ្ទប់តំបន់មួយចំនួន រួចអាជ្ញាធរបានសម្រេចដាក់ វិធានការបន្ថែមដោយបិទមិនឲ្យមានប្រជាពលរដ្ឋធ្វើដំណើរចេញ.ចូលក្រុង និងធ្វើដំណើរក្នុងក្រុងបានឡើយ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺជារៀងរាល់យប់ ជាបណ្តោះអាសន្ន ដោយលោក ពុំទាន់បានបញ្ជាក់ពីថ្ងៃបើកឲ្យដំណើរការវិញនៅឡើយទេ។
    ខណៈក្រុមមន្ត្រីជំនាញសុខាភិបាលបាននឹងកំពុងចុះយកសំណាកពីជនជាប់សង្ស័យមកពិនិត្យជាបន្ត
    បន្ទាប់ផងដែរ។


    លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ថា បន្ទាប់ពីសភាពការកើតឡើងការផ្ទុះcovid19នៅក្រុងប៉ោយប៉ែតឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានចាត់ឲ្យកងកម្លាំងដែលមានមេបញ្ជាការរងយោទ្ធភូមិភាគទី៥ មេបញ្ជាការទិសខេត្តបន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធខេត្ត ស្នងការរង មេភូមិភាគប៉ូលិសព្រំដែន មេបញ្ជការកងពលតូចផ្ញើរជើងលេខ៥១ កម្លាំងទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ បានទទួលបទបញ្ជាពីឯកឧត្តអភិបាលខេត្ត ដោយឡែកយោទ្ធភូមិភាកទី៥មានការសុំណូមពរពីលោកអភិបាលខេត្ត និងបទបញ្ជាអគ្គមេបញ្ជាការរង មេបញ្ជាការជើងគោកដើម្បីជួយធ្វើការនៅតំបន់ក្រុងប៉ោយប៉ែត និងដឹកនាំកម្លាំងជួយទប់ស្កាត់នៅតំបន់ក្រហម។


    លោកឧត្តមសេនីយ៍បញ្ជាក់ថា ដោយសារសភាពការ មិនថមថយ ឯកឧត្តមអភិបាលខេត្តចេញបទបញ្ជាបិទខ្ទប់តំបន់ប៉ោយប៉ែតទាំងមូលតែម្ដង។ ក្នុងនោះកម្លាំងបានពង្រាយនៅតាមបណ្ដាផ្លូវជាច្រើន នៅក្នុងតំបន់ក្រហមហើយយោទ្ធភូមិភាគ និងត្រៀមកម្លាំងបន្ថែមទៀតប្រសិនកម្លាំងក្នុងគណៈបញ្ជាការឯកភាពខេត្តមិនទាន់គ្រប់គ្រាន់។


    ក្នុងនោះ លោកមេបញ្ជាការសូមសុំណូមពរដលពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតក៌ដូចពលរដ្ឋក្នុងព្រះរាជា
    ណាចក្រកម្ពុជាសូមស្ដាប់ការណែនាំរបស់អាជ្ញាធរ ពិសេសការធ្វើចរាចរណ៍ពេលយប់ សំខាន់ពលរដ្ឋនៅក្រុងប៉ោយប៉ែតគឺកុំធ្វើដំណើរចេញពីផ្ទះបើសិនជាបងប្អូនចេញពីក្រុងប៉ោយប៉ែតអាចនាំជម្ងឺទៅតាមបណ្ដាខេត្តទូទាំងប្រទេស បើយើងស្ដាប់អាជ្ញាធរការរីករាលដាលជម្ងឺcovid19 នឹងថមថយតែបើយើងមិនស្ដាប់អាជ្ញាធរ និងអនុវត្តវិធានការបីកុំ បីការពារធ្វើឲ្យជាប់ម្នាក់ៗម្ចាស់ការរាងខ្លួន៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img