More

    កាកបាទក្រហមខេត្តប៉ៃលិន ប្រគេនទេយ្យទានដល់ព្រះសង្ឃ តាមវត្តដែលខ្វះខាតចំនួន៣វត្ត

    spot_img

    ប៉ៃលិន៖ ដោយសង្កេតឃើញព្រះសង្ឃ ក៏ដូចជាតាជី យាយជី ដែលគង់ និងស្នាក់នៅ ក្នុងវត្តមួយចំនួនកំពុងទទួលរងការខ្វះខាតស្បៀងអាហារ ក៏ដូចជាចង្ហាន់ ទើបក្រុមការងារកាកបាទ ក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ដឹកនាំដោយលោក ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានប្រគេនទេយ្យវត្ថុ ដល់វត្តអត្តខាត់ចំនួន១កន្លែង ក្នុងក្រុងប៉ៃលិន និងវត្តចំនួន៣កន្លែងផ្សេងទៀតនៅស្រុកសាលាក្រៅ ដែលការប្រគេនតេយ្យទាននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

    លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារប្រចាំ ក្រុង ស្រុក ដោយដឹកជញ្ជូនយកទេយ្យវត្ថុ ទៅប្រគេនដល់ ព្រះសង្ឃដែលគង់នៅក្នុងវត្តទឹកផុស ក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន វត្តកូនដំរីលើ វត្តភ្នំបាយសី និងវត្តស្រែអន្ទាក់ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ដែលកំពុងតែជួបនូវ ភាពអត្តខាត់(ខ្វះខាតស្បៀងអាហារ) ដោយសារសភាពការវីរុសកូរ៉ូណា ហៅកូវីដ១៩ កំពុងវាយលុកទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ខណ:ប្រទេសមួយចំនួនកំពុងប្រឈម នឹងការរីរាលដាល នៃការឆ្លងនវីរុសដ៏កាចសាហាវមួយនេះ ហើយបណ្តាលឱ្យស្លាប់រាប់ម៉ឺននាក់ផងដែរ ដោយឡែកប្រទេសកម្ពុជា មានការឆ្លងជាង១០០នាក់។

    ហើយក៏ជាសះស្បើយឡើងវិញ ដោយគ្មានករណីស្លាប់បាត់បង់ជីវិតនោះទេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិ បាលបានដាក់វិធានការឱ្យយើងរាល់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវលាងដៃនឹងទឹកសាប៊ូ ឬជេល ហើយត្រូវពាក់ម៉ាសការពារជាប្រចាំផងដែរ។

    ប្រភពដដែលបញ្ជាក់ថា ទេយ្យវត្ថុ ដែលក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃ លិន បានយកទៅប្រគេនព្រះសង្ឃ ដែលគង់នៅក្នុងមួយវត្តនីមួយៗ មាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ទឹកបរិសុទ្ធ ទឹកអាល់កុល ម៉ាស់ និងថវិកាមួយចំនួនផងដែរ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img