More

    ពលរដ្ឋជាង១០០នាក់នៅឃុំភ្នំតូច ផ្តិតមេដៃប្ដឹងលោក ចៅ ពៅជី ជំទាស់មិនឲ្យសាងសង់នៅរោងម៉ាស៊ីកិនស្រូវព្រោះខ្លាចប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់

    spot_img

    ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋជាង១០០នាក់នៅឃុំភ្នំតូច ផ្តិតមេដៃប្ដឹងលោក ចៅ ពៅជី(ហាំងជី) ជំទាស់មិនឲ្យសាងសង់នៅរោងម៉ាស៊ីកិនស្រូវ និងឡសំងួតស្រូវឡើយ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋបាននាំគ្នាផ្តិតមេដៃសុំឲ្យអាជ្ញាធរឃុំភ្នំតូចជួយរកដំណោះស្រាយ រហូតដល់ចេញលិខិតជូនដំណឹងឲ្យផ្អាក តែភាគីចៅ ពៅជី(ហាំងជី) នៅតែបន្តសាងសង់។ ទីតាំងសាងសង់រោងម៉ាស៊ីនេះ ស្ថិតនៅក្នុងភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


    លោកសង សុធាន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិខាងលើ និងជាតំណាងពលរដ្ឋលើកឡើងថា៖ ប្រជាពលរដ្ឋដែលផ្តិតមេដៃ ជំទាស់និងការសាងសង់រោងម៉ាស៊ីរបស់លោកថៅកែ ចៅ ពៅជីនេះ ដោយសារតែពួកគាត់ខ្លាចប៉ះពាល់សុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ តំណាងរូបនេះបន្តថា ផលប៉ះពាល់នោះ គឺទាក់ទងនៅហ្នឹងសំឡេងរំខាន លំអងធូលីហ៊ុយចូលផ្ទះ ហ៊ុយខូចស្រះទឹកប្រើប្រាស់ ប៉ះពាល់ផ្លូវដង្ហើម និងប៉ះពាល់អាជីវកម្មរបស់ពួកគាត់មួយចំនួនផងដែរ ព្រោះថារោងម៉ាស៊ីនេះ នៅមិនឆ្ងាយពីលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។


    ប្រជាពលរដ្ឋសូមឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកខេត្ត ជួយចុះមកពិនិត្យ និងធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវផង ដើម្បីបញ្ជៀសផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ផង ដែលយករោងម៉ាស៊ីនកិនស្រូវមកសាងសង់ ក្នុងភូមិរបស់ពួកគាត់រស់នៅបែបនេះ។ ដោយសារតែការតវ៉ារបស់ប្រជាពលរដ្ឋចំនួនបីដងនៅសាសាឃុំភ្នំតូចកន្លងមក ឃើញថាមានការចេញលិខិតឲ្យផ្អាកសាងសង់ពីអាជ្ញាធរឃុំដែរ តែលោកចៅ ពៅជី ម្ចាស់រោងម៉ាស៊ីនអាងមានលុយ មើលស្រាលអាជ្ញាធរឃុំ មិនស្តាប់ នៅតែបន្តសាងសង់។


    ចំណែកជំទប់ទី២ឃុំភ្នំតូច លោក មាន ផាន់ ទទួលការងារដំណោះស្រាយមានប្រសាសន៌ថា៖ លោកបានទទួលពាក្យបណ្ដឹងហើយ ក៏កោះហៅភាគីទាំងពីរមកដោះស្រាយពីរលើករួចមកដែរតែដំណោះស្រាយពុំបានជោគជ័យព្រោះម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅបន្តសាងសង់ ទោះបីជារដ្ឋបាលឃុំ ចេញលិខិតផ្អាកការសាងសង់ក៏ដោយ។ លោកថា ករណីខាងលើនេះនៅតែធ្វើកំណត់ហេតុបញ្ជូនទៅស្រុក ដើម្បីដោះស្រាយបន្ត។

    ចំណែកលោក ឌី ឆាយ ត្រូវជាឱពុកលោកចៅពៅជី(ហាំង ជី) ដែលកំពុងធ្វើសកម្មភាពដឹកនាំកម្មករសាងសង់រោងម៉ាស៊ីននោះ បានបញ្ជាក់ថា ការសាងសង់រោងម៉ាស៊ីនកិនស្រូវ នៅទីតាំងនោះមានច្បាប់តែលោកកំពុងតែរត់ការឲ្យមន្ត្រីធ្វើ តែត្រង់អាជ្ញាធរកោះដោះស្រាយឲ្យផ្អាកលោកមិនផ្អាកនោះទេ ហើយរោងម៉ាស៊ីនកិនស្រូវឬឡសំងួតស្រូវនេះមិនប៉ះពាល់ដល់អ្នកណាឡើយ បើចង់ប្ដឹងក៏ប្ដឹងទៅចោះ៕ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img