ទំព័រដើម ទំព័រដើម អភិបាលខេត្តព្រះវិហារ នាំយកអំណោយប្រគល់ជូនក្រុមការងារថែទាំផ្លូវ ក្នុងទីរួមស្រុកគូលែន

អភិបាលខេត្តព្រះវិហារ នាំយកអំណោយប្រគល់ជូនក្រុមការងារថែទាំផ្លូវ ក្នុងទីរួមស្រុកគូលែន

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ.នៅព្រឹកថ្ងៃទី២៦ខែមេសារឆ្នាំ២០២១នេះឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណះអភិបាលខេត្តព្រះវិហារ

បានដឹកនាំថ្នាក់ដឹកខេត្តរួមនឹងថ្នាក់ដឹកនាំមន្ទីរស្រុកបានអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកអំណោយ១ចំនួនប្រគល់ជូនដល់ក្រុមបុគ្គលឹកថែទាំផ្លូវនៃមន្ទីរសាធារណះកានឹងដឹកជញ្ជូនខេត្តព្រះវិហារដែលកំពុងមមាញឹកក្នុងកាថែទាំកំណាត់ផ្លូវជាតិលេខ៦៤ត្រង់ចំនុចទីរួមស្រុកគូលែន។

នៅក្នុងឪកាសនោះឯកឩត្តមក៏បានណែនាំទៅដល់បុគ្គលិកក្រុមផ្នែកថែទាំនៅកំណាត់ផ្លូវជាតិដែលកំពុងធ្វើសកម្មភាពនាពេលនោះ.ថាធ្វើយ៉ាងណាត្រូវពន្លឿនអោយបានលឿនបានមុនរដូវភ្លៀងធ្លាក់នេះហើយទទ្ទឹមនឹងធ្វើអោយបានលឿននោះផងដែរឯកឩត្តមក៏បានសង្កត់ធ្ងន់ថាធ្វើយ៉ាងណាអោយសំណងមានគុណភាពរក្សានូវគុណភាពបានជាប់នឹងយូរអង្វែងពីព្រោះផ្លូវថ្នល់នេះវាប្រៀបបានជាសរសៃឈាមដ៏សំខាន់សម្រាបបំរើអោយសេដ្ឋកិច្ចជាតិទាំងមូល មានផ្លូវឯកឩត្តមថាគឺមានក្តីសង្ឃឹមហើយ។

បន្ថែមពីនោះឯកឩត្តមអភិបាលខេត្តក៏បានដាសតឿនទៅដល់បុគ្គលឹកដែលជាក្រុមកាងារថែទាំផ្លូវទាំងអស់ធ្វើយ៉ាងណាត្រូវមានកាប្រុងប្រយត្ន័អោយខ្ពស់ជានិច្ចទៅលើករណីជំងឺកូវិដ១៩នេះផ្ទាល់តែម្តងឯកឩត្តមថាជំងឺកូវីដ១៩នេះវាជាសត្រូវដែលវាមិនមានរូបរៀងបង្ហាញអោយយើងបានឃើញទៅនឹងភ្នែករបស់យើងក៏ពិតមែនតែអទ្ធិពលរបស់វាខ្លាំងខ្លាដែលវាអាចនឹងសំលាប់យើងបានតែ១រយះពេលខ្លីតែប៉ុណ្ណោះហើយក្នុងកាសំលាប់មកលើជីវិតរបស់យើងនេះទៀតសោតគឺវាមិនបណ្តាលអោយឈាមរបស់យើងស្រក១ដំណក់ណាដល់ដីនោះបានឡើយហើយអ្វីដែលធ្វើអោយយើងមានការន្ធត់ថែមទៀតនោះបើសិនយើងមានករណីអ្នកផ្ទះរបស់យើងឬក៏ក្នុងក្រុមគ្រួសារយើងណាម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដនេះហើយអ្វីដែលធ្វើអោយយើងអាណោចអធម័នោះគឺម៉ែឪបងប្អូនប្រពន្ធកូនរបស់យើងគេមិនអោយយើងបានចូលទៅជិតសាកសពនឹងធ្វើបុណ្យនោះផង ដែលកត្តាទាំងនេះហើយដែលទាមទាអោយយើងមានស្មារតីចូលរួមបង្កាទប់ស្កាតអោយខានតែបាននូវការាលដាលពីសំណាកជំងឺដ៏សាហាវ១នេះ។ហើយដើម្បីទប់ស្កាត់អោយបានកុំអោយមេរោគទាំងនេះរាលដាលបាននោះឯកឩត្តមអភិបាលខេត្តថាមានតែយើងចូលរួមអនុវត្តអោយបានតាមកាណែនាំរបស់ក្រសួងសុខាភិបាលដាក់ចេញមកនោះអោយបានខ្ជាប់ខ្ជួនគឺ៣កុំ៣ការពារជានិច្ចទើបយើងឆ្លងផុតពីកាឆ្លងមេរោគដ៏សាហាវនេះបាន។

ជាមួយគ្នានោះដែរលោកសំ លាងទ្រីប្រធានមន្ទីសាធារណកានឹងដឹកជញ្ជូនខេត្តព្រះវិហារក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅទៅដល់ឯកឩត្តមប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហាររួមនិងគណប្រតិភូថ្នាក់ដឹកនាំខេត្តរួមដំណើរទាំងអស់ដែលបានអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកសម្ភារដែលជាគ្រឿងឩបភោគបរិភោគផ្តល់ជូនដល់បុគ្គលិកក្រុមថែទាំផ្លូវនៃមន្ទីរសាធារណះកាខេត្ត របស់លោកនាឪកាសពេលនោះ ទទ្ទឹមនោះលោកប្រធានមន្ទីរសំ លាងទ្រីក៏បានលើកឡើងក្នុងឪកាសនោះផងដែរថាបើទោះបីក្នុងកាលះទេសះ១ដែលជំងឺកូវិដ១៩កំពុងរាលដាលយ៉ាងណាលោកប្រធានមន្ទីរថាវាមិនមានផលបះពាលដល់ដំនើរកាថែទាំផ្លូវនេះឡើយ។

គួរបញ្ជាក់ផងដែរថាអំណោយដែលឯកឩត្តមអភិបាលខេត្តផ្តល់ជូនដល់បុគ្គលិកថែទាំផ្លូវនាឪកាសនោះរួមមានមុី.ម៉ាស់.អាល់កុល.ទឹកសុទ្ធ.រួមនិងថវិកា១ចំនួនផងដែរ។ដោយសួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម