More

    អាជ្ញាធរក្រុងប៉ោយប៉ែតដាក់លក់ទំនិញតម្លៃក្រោមទីផ្សារ ក្រោយពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់

    spot_img

    ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតដាក់លក់ទំនិញតម្លៃក្រោមទីផ្សារដើម្បីសម្រួលដល់ ប្រជាពលរដ្ឋ ក្រោយពីតំបន់មួយចំនួនក្នុងក្រុងត្រូវបានបិទខ្ទប់ ការពារជំងឺការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញវិជ្ជាមានលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈដែលមានជនឆ្លាតឱកាសតំឡើងថ្លៃទំនិញ ត្រូវបានអាជ្ញាធរចុះណែនាំអប់រំ បើមិនអនុវត្តលក់ដូរតម្លៃធម្មតាវិញទេ និងចាត់វិធានការច្បាប់។

    សកម្មភាពរបស់អាជ្ញាធរដែលដាក់លក់ទំនិញតម្លៃក្រោមទីផ្សារក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ ចាប់ផ្តើមលក់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចខ្លោងទ្វារខាងលិចផ្សារអគ្គៈថ្មី(ជួរលក់បង្អែម) ក្រុងប៉ោយប៉ែត មានលក់ទំនិញដូចជា៖ មី ត្រីខកំប៉ុង អង្ករ ពងមាន់ ពងទា ដែលមីមួយកេសតូចតម្លៃ ២០,០០០រៀល, ត្រីខ១០កំប៉ុងតម្លៃ១៩,០០០រៀល, ពងមាន់៣០គ្រាប់តម្លៃ១៣,០០០រៀល ពងទា៣០គ្រាប់តម្លៃ១៣,០០០រៀល, អង្ករខ្សាយ៥០គីឡូក្រាមតម្លៃ១២០,០០០រៀល។

    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ការលក់ដូរផ្គត់ផ្គង់ដល់ពលរដ្ឋត្រូវមានកំណត់ ដែល មួយគ្រួសារ ទិញបានអង្ករ១ការ៉ុង៥០គីឡូក្រាម, មី២កេសតូច, ត្រីខ២០កំប៉ុង, ពងមាន់៣០គ្រាប់ ពងទា៣០គ្រាប់

    ចំណែកប្រជាពលរដ្ឋដែល នៅចំណុចតំបន់ក្រហម គឺអាជ្ញាធរនឹងជញ្ជូនទៅលក់ដល់កន្លែងតែម្តង ដោយ មិន អនុញ្ញាតឲ្យពួកគាត់ដើរ ចេញក្រៅនោះឡើយ។ ក្នុងនោះជាវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលក្រុង បានប្រើរថយន្តដាក់ ឧបករណ៍បំពងសម្លេង(មេក្រូ) ប្រកាសបើសិន ជាមានប្រជាពលរដ្ឋមានការខ្វះខាត គ្រឿងឧបភោគ បរិភោគ និងមានបញ្ហាអ្វីមួយចាំបាច់ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងឈរជើង នៅគ្រប់ច្រកល្ហក ទាំងអស់ដែលនៅជិតផងដែរ៕ដោយ ក្តាមស្រែ )

    spot_img

    អត្ថបទទាក់ទង

    spot_img