More

    ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីក្រោមឧវាទចុះដោះស្រាយនិងធ្វើការវាស់វែង រឿងទំនាស់ ដីធ្លី រវាង ប្រជាពលរដ្ឋ និង លោក ហង្ស ម៉ៅ 

    spot_img

    នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងលោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

    សូមបញ្ជាក់ថា ការចុះវាស់វែង និង ដោះ ស្រាយ បញ្ហានេះ បានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែង ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ និងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់ ។

    បន្ទាប់ពីឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំ មន្រ្តីក្រោមឱវាទ ធ្វើការវាស់វែងតាំងពីព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ គេសង្កេតឃើញថា ខាងភាគីលោក ហង្ស ម៉ៅ បានយល់ព្រមឲ្យបើកផ្លូវឡើងវិញហើយ ដោយបានអះអាងថា បើដីគាត់បានធ្វើចូលផ្លូវប៉ុន្មានម៉ែត្រគឺគាត់យល់ព្រមប្រគល់ឲ្យគ្រប់ចំនួនវិញទាំង អស់ ។

    ក្នុងនោះឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាល រងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផងដែរថា បន្ទាប់ពីធ្វើការវាស់វែងចេញលទ្ធផលល្អប្រសើដោយមានលោក ហង្ស ម៉ៅ បានយល់ព្រមបើកផ្លូវ គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជា អាជ្ញាធរចុះជួយខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភកសាងផ្លូវមួយខ្សែនេះ ជាបេតុង ប្រវែង៥០០ម៉ែត្រ សំរាប់ផ្តល់ភាពងាយស្រួលសំរាប់ពលរដ្ឋ ជាពិសេសសំរាប់កម្មករ កម្មការនី ធ្វើដំណើរទៅធ្វើការនៅរោងចក្រផងដែរ។ ឯកឧត្តម ង៉ោ ម៉េងជ្រូន បានបន្តថា ដោយឡែកចំពោះបញ្ហាដែលពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់គឺទុកសិនរង់ចាំប្រមូលឯកសារ និង ផ្ទៀងផ្ទាត់រួចសិន ទើបដឹងលទ្ធផល៕​ ដោយស៊នសុង

    spot_img

    អត្ថបទទាក់ទង

    spot_img