ទំព័រដើម ទំព័រដើម ប្រជាពលរដ្ឋ ក្នុងឃុំថ្មី ដែលជាអ្នកជាវអគ្គីសនីពីសាខា ហ៊យ ដានីន ប្រើប្រាស់បន្តររអ៊ូរទាំនឹងកុងទ័រ គីឡូភ្លើងឡើងខុសពីភាពប្រក្រតីក្នុងដំណាក់១ដែលទឹកកំពុងចូលច្រមុះនេះ

ប្រជាពលរដ្ឋ ក្នុងឃុំថ្មី ដែលជាអ្នកជាវអគ្គីសនីពីសាខា ហ៊យ ដានីន ប្រើប្រាស់បន្តររអ៊ូរទាំនឹងកុងទ័រ គីឡូភ្លើងឡើងខុសពីភាពប្រក្រតីក្នុងដំណាក់១ដែលទឹកកំពុងចូលច្រមុះនេះ

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ.ប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលជាអ្នកជាវអគ្គីសនីប្រើប្រាសបន្តរពីម្ចាស់អគ្គីសនីហ៊ុយ ដានីនក្នុងឃុំថ្មីស្រុកគូលែនបច្ចប្បន្ននេះកំពុងទឹកចូលច្រមុះពួកគាត់ហើយស្ថិតក្នុងដំណាក់កាល១ដែលជំងឺកូវិដ១៩កំពុងតែរាលដាលយ៉ាងពេញបន្ទុកដែលធ្វើអោយកាងាប្រកបមុខរបរបស់ពួកគាត់ជួបនូវបញ្ហាជាច្រើនដែលនិងប្រឈមមុខសព្វថ្ងៃនេះដោយពួកគាត់លើកឡើងថាបើទោះណាសេដ្ឋកិច្ចត្រូវបានបិតក្នុងរយះពេល១ក្នុងដំណាក់កូវិដ១៩ក៏ដោយចុះធ្វើមេចវាជាបញ្ហាប្រឈមជាសកលទៅហើយនោះ!ពួកគាត់ក៏បានដឹងខ្លះហើយថាបើសិនសេដ្ឋកិច្ចមិនដើរបែបនេះហើយរាល់កាចំណាយទៅលើអ្វីៗផ្សេងៗក៏ត្រូវកាត់បន្ថយទៅតាមហ្នឹងខ្លះដែរ។

តែអ្វីដែលធ្វើអោយពួកគាត់ហួសចិត្តស្អិតទ្រូងភ្ញាក់ស្រឡាំងកាំងនឹកស្មានមិនដល់នោះគឺបញ្ហាកុងទ័រគីឡូភ្លើងដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃនេះផ្ទាល់តែម្តងដោយពួកគាត់លើកឡើងថាដែលកាលពីមុនៗមកពួកគាត់ប្រើប្រាសសម្ភារះទៅលើរបស់របប្រើប្រាសអោយកាលក់ដូរផ្សេងៗច្រើនមុខអស់គីឡូក្នុង១ខែៗឩទាហរណ៏អស់តែ២១១គីឡូវ៉ាត់ម៉ោងដល់តែខែដែលពួកគាត់កាត់បន្ថយសម្ភារះប្រើប្រាស់ប្រចាំថ្ងៃវិញបែជាកុងទ័រគីឡូភ្លើងឡើងទ្វេរ១គុណនិង២ឬក៏គុណនឹង៣ទៅវិញកត្តាទាំងនេះហើយដែលនឹងធ្វើអោយបញ្ហាដែលប្រឈមខ្លាំងបំផុតទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាល១ដែលទឹកកំពុងតែចូលច្រមុះពួកគាត់នោះ។ជុំវិញទៅនឹងកាលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះម្ចាស់សាខាអគ្គីសនីហ៊ុយ ដានីនសាខាឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារបានបញ្ជាក់ប្រាបមកអ្នកសាពត៏មានយើងនៅល្ងាចថ្ងៃទី១៩ខែមេសារឆ្នាំ២០២១នេះថាបើសិនបងប្អូនអតិថិជនដែលអ្នកប្រើប្រាសកុងទរ័គីឡូភ្លើងរបស់ក្រុមហ៊ុនគិតថាវាមានភាពមិនប្រក្រតីណាមួយលោកនឹងអោយប្តូរថ្មីបានអោយតែកុងទ័រគីឡូនោះត្រឹមត្រូវតាមលក្ខណះបច្ចេកទេសនឹងស្តងដាដូចរបស់ក្រុមហ៊ុននោះហើយម្យ៉ាងវិញទៀតលោកថាបើសិនករណីកុងទ័រគីឡូឡើងខ្លាំងខុស២ខែមុនៗលោកនឹងអាជួយសម្របសម្រួលធីនឹងខែមុនៗកន្លងមកថាតើប្រើអស់ប៉ុន្មាននោះលោកនឹងជួយសម្រួលជួយដល់ប្រជាពលរដ្ឋដោយលោកថាមិនចង់អោយមានរឿងវិវាទជាមួយបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ដោយឡែកលោក យូ ចិន្តាយុទ្ធប្រធានមន្ទីររ៉ែនឹងថាមពលខេត្តបានបញ្ជាក់នូវតាមប្រពន្វ័តេឡេក្រាមនៅល្ងាចថ្ងៃទី១៨ខែមេសារឆ្នាំ២០២១នេះថាខាងមន្ទីរត្រូវមានចំនួនប្រជាពលរដ្ឋភាគច្រើនដើម្បីដាក់ពាក្យស្នើរសុំតាមរយះមេឃុំទៅមន្ទីរៗនិងស្នើរសុំទៅអាជ្ញាធរអគ្គីសនីកម្ពុជាមកដោះស្រាយរកយុត្តិធម៏អោយ

លោកថាមន្ទីរគ្រាន់តែជាអ្នកសម្របសម្រួលទេខុសត្រូវនៅលើអាជ្ញាធរអគ្គីសនីកម្ពុជាបើពិនិត្យកុងទ័រឃើញថាពួកនាក់ផ្គត់ផ្គង់អគ្គីសនីនៅទីនោះមានលួចកឹបកេងភ្លើងពលរដ្ឋអោយសងវិញហើយច្បាប់ត្រូវដាក់ទោសផងដែរ។លោកបន្តរទៀតថាតែបើប្រជាពលរដ្ឋធ្វើឆ្លងឩបករណ៏ប្រើប្រាសខ្លួនឯងត្រូវតែបង់ទៅតាមលេខកុងទរ័គីឡូដោយមិនអាចប្រកែកបាននោះទេ។

តែបើទោះបីយ៉ាងណានោះប្រជាពលរដ្ឋស្នើរសុំដល់លោកអភិបាលខេត្តព្រះវិហារក៏ដូចថ្នាក់ដឹកនាំស្ថាប័នដែលពាក់ពន្វ័ទាំងអស់មេត្តាជួយរកដំណោះស្រាយជូនដល់ពួកគាត់ផងព្រោះបញ្ហានេះកើតឡើងមកជាច្រើនលើកច្រើនសារមកហើយដោយពូកគាត់លើកឡើងថាមិនដែលមានអាជ្ញាធរឬថ្នាក់ដឹកនាំស្ថាប័ន

ដែលពាក់ពន្វ័ណា១ដោះស្រាយជូនពួកគាត់នោះឡើយដែលកត្តាទាំងនេះហើយដែលធ្វើអោយអ្នកដែលជាវអគ្គីសនីលក់បន្តរអោយប្រជាពលរដ្ឋប្រើប្រាសបន្តរនៅក្នុងឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារនេះជិះសេះលែងដៃធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តបានយ៉ាងដូច្នេះនោះ។ដោយសួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម