More

    សង្ស័យឆ្លងចរន្តភ្លើង ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

    spot_img

    អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី ១០ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៧ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ
    ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង រួមនិងសំយ៉ាបតមកក្រោយទំហំ ៥ម៉ែត្រx៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឆេង មុំ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ។

    -/សម្ភារខូចខាតរួមមាន៖
    -ផ្ទះ០១ខ្នងឆេះអស់ទាំងស្រុង
    – ស្រូវពូជអស់ចំនួន ០៣តោន
    – អង្ករចំនួន ៣០០ គីឡូក្រាម
    – ប្រាក់ដុល្លាចំនួន ១០០$
    – ក្រវិលមាសចំនួន ០១ ជី
    – ខ្សែកផ្លាកទីនចំនួន ៣.៥ជី
    – ប្លង់ដីឡូត៍និងដីស្រែចំនួន៤ប្លង់
    – សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចយើងពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារតែស្ថានភាពផ្លូវរថយន្តចូលទៅពុំរួច នឹងទទួលបានព័ត៌មានមិនទាន់ពេលវេលា ហើយមូលហេតុនៃការឆេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លេីង៕​ អត្ថបទ និងរូបភាព ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img