More

    ឯកឧត្តមប៉ាន់ខែមប៊ុនថន បានដឹកនាំក្រុមការងារ ចុះជួយដឹកជញ្ជូនសម្ភារៈគ្រឿងផ្ទះប្រជាពលរដ្ឋ ទៅកន្លែងលំនៅដ្ឋានថ្មី

    spot_img

    ( ខេត្តបន្ទាយមានជ័យ )នៅព្រឹកថ្ងៃទី 19 ខែមេសាឆ្នាំ 2021 នេះ​ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បាន ដាក់កម្លាំងក្រុមការងារ នាំយករថយន្តដើម្បីជួយដឹក ជញ្ជូននូវសម្ភារៈ ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ កំពុងរុះរើលំនៅដ្ឋាន មិនរៀបរយដែលបានសាងសង់នៅលើដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ 5 ដែលស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលត្រូវផ្លាស់ប្ដូរទីលំនៅ ទៅទទួលយកដីស្របច្បាប់ នៅភូមិបឹងជង្រុកតេជោលឈ្នះឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។

    សូមបញ្ជាក់ផងដែរថាថ្លៃសេវារថយន្តសម្រាប់បម្រើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីតាំងថ្មីនេះជាការឧបត្ថម្ភពីលោកគៀតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។ អត្ថបទ និងរូបភាពដោយស៊នសុង

    spot_img

    អត្ថបទទាក់ទង

    spot_img