More

    ដុតទៀន សែនចូលឆ្នាំភ្លេចខ្លួន រាលឆេះផ្ទះអស់ខ្ទេចទាំងស្រុង

    spot_img

     

    (បាត់ដំបង) ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុងខណៈដែលម្ចាស់ដុតទៀនទុកចោលពេលសែនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

    សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង៥០នាទី ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

    ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមាន ទំហំ ៥ម៉ែត្រx ៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ នៅ យុទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ អឿន មុំ អាយុ ៣៩ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល៕អត្ថបទនិងរូបភាព ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img