More

    ឯកឧត្តម យន្ត មីន បើកសិក្ខាសាលា ស្តីពីការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះខេត្តកោះកុង

    spot_img

    កោះកុង៖ នៅសាលមហោស្រពខេត្តកោះកុង មានរៀបចំពិធីសិក្ខាសាលា ស្ដីពី ការរៀបចំសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្ត កោះកុង ក្រោមអធិបតី ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋ លេខាធិការក្រសួងការពារជាតិ នឹងជាអនុប្រធានអនុគណ:កម្ម ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ឯកឧត្ដម ណឹប សុវត្តិ ទីប្រឹក្សា ពិសេសសម្តេច ពិជ័យសេនា ប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ នឹងជាអនុប្រ ធានអនុគណ:កម្មការសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង នឹងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង នឹងជាអនុប្រធានអនុ គណ:កម្ម ការសាងសង់ស្ដូបអនុស្សវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការ កងកម្លាំងទាំងបី លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាល នៃគណៈអភិ បាលគ្រប់ក្រុង. ស្រុក និងលោកមេឃុំ ចៅសង្កាត់ សរុបជា២៣០ នាក់។

    ថ្លែងក្នុងពិធីសិក្ខាសាលា ស្តីពី ការរៀបចំសាងសង់ស្ដូបអនុស្សា វរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រ សាសន៍ថា កោះកុងគឺជាភូមិ សាស្ត្រដែលមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាតិ ក្នុងការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ហើយទីនេះពិតជាមាន នៅរឿងរ៉ាវជាច្រើន ដែលកើតឡើងនិងបង្កប់ទុក្ខនូវសារ: ប្រយោជន៍សម្រាប់ធ្វើការសិក្សា រៀនសូត្រ និងការបង្ហាញទិត តាង នៅការបញ្ចប់សង្គ្រាម ដែលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃយើង។

    ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ថ្លែងថា ការរៀបចំអភិ រក្សតំបន់យោធា គឺជាគំនិតប្តួចផ្តើម ដែលពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើក ឡើងក្នុងការពង្រីកចខុវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្នុងពិធីសម្ភោទវិមាណឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូរ ឆ្នាំ២០១៨ កន្លងមក។ ហើយការរៀបចំនៅទីនេះឱ្យក្លាយទៅជាប្រវត្តិសាស្ត្រមួយ គឺពិជាមានអតន័យយ៉ាង ច្រើន ដែលនិងផ្តល់នូវផលប្រ យោជន៍យ៉ាងធំធេងថែមទៀត ម្យ៉ាងគឺពិតបានផ្តល់នូវទិតតាង បញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋ មន្ត្រី បានធ្វើយ៉ាងណាខ្លះនៅ ពេលចុងក្រោយនេះ។ នយោបាយឈ្នេះ ឈ្នះ មិនបានបោះបង់ចោល មិនបានទុកឱ្យឃ្លាតឆ្ងាយនៅទីណាមួយ នណាម្នាក់ នឹងវិស័យដ៏ទៃទៀត ទោះបីស្ថិតនៅឆ្ងាយ ឬស្ថិតនៅក្នុងតំ បន់មានការប្រឈម ការប្រយុទ្ធតឹងតែងយ៉ាណាក្តី។ ហើយគោលនយោបាយដែលបានបង្កើតឡើយ ឈ្នះ ឈ្នះ នេះ ពិតជាមិនធ្លាប់មាននៅក្នុងប្រវត្តិ សាស្ត្រខ្មែរឡើយ ហើយក៏ពិតជាមិនធ្លាប់មាននៅក្នុងអន្តរជាតិផងដែរ។ដូចនេះទើបបទបង្ហាញ ដែលបញ្ជាក់អំពីកោះកុង នៅក្នុងកំរិតពិភពលោកមានអតន័យខ្លាំងក្លាសម្រាប់យើង ដើម្បីការចងចាំ រៀនសូត្រសម្រាប់សិក្សានុសិស្ស នឹងអ្នកសិក្សាស្រាវជ្រាវពីគ្រប់មជ្ឈដ្ឋាន។

    ជាចុងក្រោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន បានថ្លែងកោតសសើរ ដល់អនុគណ:កម្ម ការទាំងមូល ឯកឧត្តម ប៊ុន លើតជាប្រធាន ពិសេសបំផុត សូមកោតសសើរចំពោះម្ចាស់ផ្ទះ រដ្ឋបាលខេត្ត និង កងកម្លាំងទាំងបី កន្លងមកនេះធ្វើជាស្នូល និងកម្លាំងប្រតិបត្តិករផ្ទាល់ ក្នុងការជំ រុញ ការក៏សាងវិមាណឈ្នះ ឈ្នះ។
    សូមបញ្ជាក់ថា អង្គសិក្ខាសាលាស្តីពី ការរៀបចំសាងសង់ស្តូបអនុស្សាវរីនយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង បានលើកនៅចំនុចសំខាន់ៗអំពីនយោបាយឈ្នះ ឈ្នះ របស់អង្គសិក្ខាសាលា ដោយណើរការពេញមួយថ្ងៃ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    1 COMMENT

    Leave a Reply

    spot_img