More

    កុមារាម្នាក់អាយុ៥ឆ្នាំ បានស្លាប់ដោយសារខ្យល់កន្ទ្រាក់​ រលំផ្ទះសង្កត់ពីលើ និងផ្ទះ៦ខ្នងរងការខូចខាត នៅស្រុកមង្គលបូរី

    spot_img

    (ខេត្តបន្ទាយមានជ័យ)៖ កុមារាម្នាក់អាយុ៥ឆ្នាំ បានស្លាប់ដោយខ្យល់កន្ទ្រាក់រលំផ្ទះសង្កត់លើ និងផ្ទះ៦ខ្នងរងការខូចខាត នៅ នៅវេលាម៉ោង០៧យប់ថ្ងៃទី១២ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្ត បន្ទាមានជ័យ ។

    នគរបាលរដ្ឋបាលមូលដ្ឋាន បានឲ្យដឹងថា៖ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្ស បានបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង ក្នុងនោះ៣ខ្នងខូចខាតធ្ងន់ ខូចម៉ូតូចំនួន២គ្រឿងធ្ងន់ និងផ្ទះ៣ខ្នងទៀតខូចខាតស្រាល ។ គ្រោះមហន្តរាយនេះក៏បានបណ្តាលឲ្យកុមារាម្នាក់ឈ្មោះអឿន វីអែន អាយុ៥ឆ្នាំ បានស្លាប់ភ្លាម ៗនៅនឹងកន្លែងដោយសារសរសរជើងតាងផ្ទះប្រវែងប្រហែល៣ម៉ែត្រ រលំដួលសង្កត់។ ក្មេងប្រុសរងគ្រោះ មានម្តាយឈ្មោះរ៉ាក់ ស្រីនេត និងឪពុកឈ្មោះចាំ អឿន នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ។

    ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុទាំងម្តាយឪពុក និងកូន៣នាក់ បាននៅអង្គុយនិងដេកលេងលើអង្រឹងជុំគ្នាក្រោមផ្ទះ នៅពេលមានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់កើតឡើង ម្តាយឪពុកនិងកូន២នាក់ធំៗ បានរត់រួច នៅតែក្មេងរងគ្រោះដេកអង្រឹងលេងមិនមានអ្នកជួយ រលំសរសរជើងតាង សង្កត់ស្លាប់តែម្តង៕អត្ថបទ និងរូបភាព ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img