
– សូមក្រាបថ្វាយបង្គំ ព្រះថេរ៉ា នុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ !
– សូមគោរព សម្ដេច ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកលោកស្រី មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្អូនៗ ក្មួយៗ សិក្សានុសិស្សទាំងអស់ជាទីរាប់អាន !
ថ្ងៃពុធ ៣កើត ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦ ៥ ត្រូវនឹងថ្ងៃទី ១៤ ទី១៥ នឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ គឺជាទិវាដ៏មហាឡារិក ដែលប្រជាជាតិយើងទាំងអស់រួមគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្តីមោទនៈ ។
ពិធីនេះជាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋ ពីបុព្វ បុរសនៃយើង ដែលជាឱកាសឲ្យប្រជាជនយើងគ្រប់រូប ជម្រុះចោលឲ្យជ្រះស្រឡះ នៅអព្វមង្គល ឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងឡាយក្នុងឆ្នាំចាស់ ហើយតាំងចិត្តជាថ្មី ប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុនិតា និងឧបេក្ខា ដោយតាំងចិត្តធ្វើបុណ្យទាន សាងកុសល ដើម្បីសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះតរៀងទៅ ។
ឆ្នាំចាស់កន្លងទៅ ដោយមានកម្លាំងមហា សាមគ្គីដ៏រឹងមាំ យើងទាំងអស់គ្នាជម្នះបាននៅរាល់ឧបសគ្គតូចធំទាំងឡាយ ប្រកប ដោយជោគជ័យ បំពេញបានល្អនៅភារ កិច្ចកសាង និងអភិវឌ្ឍន៍ខេត្តរបស់យើង ដោយថែរក្សាបាននៅសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ធានាបានសេចក្តីសុខ សុវត្ថិភាពជូនប្រ ជាជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។ លទ្ធផលទាំងអស់នេះ គឺជាផ្លែផ្កា នៃការ អនុវត្តគោលនយោបាយយុទ្ធសាស្ត្រចក្រតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា ហើយបច្ចុប្បន្ននេះយើងបាននិងកំពុងចូលរួមទាំងអស់គ្នា ការប្រយុទ្ធប្រឆាំងជំងឺកូវីត-19 ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ។
តាំងនាមអោយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្ញុំព្រះករុណានាងខ្ញុំ សូមសម្ដែងនៅការកោតសរសើរដោយស្មោះ ប្រគេន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស យុវជន – យុវនារី អាជីវករ សេវាករ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលបានខិតខំរួមគ្នា បំពេញភារកិច្ចតាមមុខ ងារ តួនាទីរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍន៍ខេត្តកោះ កុងរបស់យើង ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិ ភាពក្នុងខេត្តបានល្អប្រសើរ ។
ខ្ញុំព្រះករុណានាងខ្ញុំ មានសេចក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹក នាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ប្រជា ជនយើង ពិតជាទទួលបាននៅវិបុលភាព សុខដុមរមនា និងសុភមង្គល ជាពិសេសដឹកនាំមកនូវការអភិវឌ្ឍន៍ថ្មីៗ ថែមទៀតជូនប្រទេសជាតិយើង ។
ក្នុងទិវាមហានក្ខត្តឬក្សនេះ ទូលព្រះបង្គំខ្ញុំ ព្រះករុណានាងខ្ញុំ សូមបួងសួងដល់គុណ បុណ្យព្រះរត នត្រ័យ វត្តុស័កសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសព្រះវិញ្ញាណក្ខន្ធ ” ព្រះបរមរតនកោជ ” សូមទ្រង់ព្រះមេត្តាប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុ ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជុន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជា រាស្រ្តជានិច្ចនិរន្តរ៍រៀងទៅ និងសូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជារៀងរហូតតទៅ ។
ខ្ញុំព្រះករុណានាងខ្ញុំ សូមគោរពជូនពរ និងប្រសិទ្ធិពរ បវរមហាប្រសើរ ប្រគេនព្រះ សង្ឃគ្រប់ព្រះអង្គ ជូន សម្ដេច ទ្រង់ ឯក ឧត្តម លោកជំទាវ លោក លោក ស្រី អ្នកនាងកញ្ញាទាំងអស់ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស យុវ ជន យុវនារី អាជីវករ កម្មករ កម្មការនី និងប្រជាពលរដ្ឋទាំងអស់ សូមប្រកប ដោយពុទ្ធពរទាំង០៤ ប្រការគឺអាយុ វណ្ណៈ សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអនុវត្តឲ្យបានខ្ជាប់ខ្លួន នូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងសូមអញ្ជើញទៅចាក់វ៉ាក់សាំង ការពារឲ្យបានគ្រប់ៗគ្នា ។
សូមទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ជួយអភិបាលគ្រប់គ្រង ថែរក្សា និងប្រសិទ្ធិពរជ័យ សេរីសួស្តី ដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យមាន សមានចិត្តជាកុសល យោគយល់គ្នា សណ្តោសប្រណី សាមគ្គីភាព រួមសុខ រួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយក្តី សុខក្សេមក្សាន្ត និងដោយកិត្តិយស សេច ក្តីថ្លៃថ្នូរតរៀងទៅ ៕សុគន្ធី