More

    លោកវុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត​ ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែង១កន្លែង នៅកណ្តាលក្រុងព្រះវិហារ

    spot_img

    (ខេត្តព្រះវិហារ). ដោយមានកាណែនាំនឹងចង្អុលបង្ហាញពីសំណាកលោកទី សុវិនថាល់ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី១០ខែមេសារឆ្នាំ២០២១នេះក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់របស់លោកវុធ សាវីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចុះឆ្មក់បង្ក្រាបទៅលើទីតាំងក្រុមអ្នកញៀនល្បែងតាមអនឡាញ
    ប្រភេទល្បែងជល់មាន់ល្បែងប្រដាល់នឹងល្បែងសុីសងផ្សេងៗទៀត១កន្លែងស្ថិតនៅសង្កាតកំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារ។

    នៅក្នុងកិច្ចប្រតិបតិ្តកាចុះឆ្មកបង្ក្រាបទៅលើទីតាំងរបស់ក្រុមអ្នកដែលញៀនល្បែងនៅចំនុចទីតាំងខាងលើនោះលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានអោយភ្នាក់ងាទូរទស្សន៏កែវភ្នែកធីវីអនឡាញយើងដឹងនៅល្ងាចថ្ងៃទី១០ខែមេសារឆ្នាំ២០២១នេះថាជាលទ្ធផលកំលាំងសមត្ថកិច្ចក្រោមកាសម្របសម្រួលដោយលោកផ្ទាល់ខាងលើនោះ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន១០នាក់រឹបអូសម៉ូតូបានចំនួន៣០គ្រឿងរថយន្តចំនួន៣គ្រឿងនឹងទូរទស្សន៏ចំនួន២គ្រឿងរួមនិងសម្ភារះដែលពាក់ពន្វ័ទៅនឹងល្បែងភ្នាល់ខាងលើនេះបាន១ចំនួនផងដែរ។

    លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថានៅពេលដែលកំលាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើនោះមនុស្សប្រមាណប្រហែល៥០នាក់ត្រូវបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែស្បែកជើងទុក្ខជាភស្តតាំងស្រាប។
    បន្ថែមពីនោះលោកព្រះរាជអាជ្ញារងវុធសាវីបានលើកឡើងទៀតថាដោយសារតែកាញៀនល្បែងទាំងអស់នេះហើយដែលធ្វើអោយពួកគាត់ទាំងនេះមិនគោរពទៅតាមអ្វីដែលជាកាណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ នឹងជាពិសេសសារាចរណ៏ណែនាំរបស់ក្រសួងសុខាភិបាលនេះផ្ទាល់តែម្តងដែលតែងតែប្រកាសក្តែងៗថាមិនត្រូវអោយមានកាប្រមូលផ្តុំគ្នាមនុស្សច្រើននោះទេតែកាណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាកកាលជំងឺកូវីដកំពុងរាលដាលទ្រង់ទ្រាយធំបែបនេះក៏ដោយក៏ពួកគាត់ទាំងនេះផ្គើនហាក់បីដូចមិនយកចិត្តទុកដាក់នឹងទៅអនុវត្តន៏នឹងគោរពតាមបន្តិចណាសោះអាចនិយាយបានថាដូចយកទឹកទៅចាក់នៅលើក្បាលសត្វទាយ៉ាងដូច្នេះអញ្ចឹងឯង។

    តែបើទោះបីស្ថិតក្នុងកាលះទេសះយ៉ាងណានោះលោកព្រះរាជអាជ្ញារងថាលោកត្រូវតែពង្រឹងច្បាប់អោយខានតែបានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីបង្កាទប់ស្កាត់នូវការីករាលដាលជំងឺដ៏សាហាវកូវីដ១៩នេះ។
    ១ផ្នែកទៀតលោកថាដើម្បីភូមិឃុំមានសុវត្ថិភាពផងនោះលោកត្រូវតែបង្ក្រាបអោយអស់រាល់ល្បែងសុីសងនឹងល្បែងភ្នាល់គ្របប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្រទឹកដីខេត្តព្រះវិហារនេះ។

    គួរបញ្ជាក់ផងដែរថាបើតាមកាបញ្ជាក់ពីលោកព្រះរាជអាជ្ញារងថារាល់វត្ថុតាំងដែលសមត្ថកិច្ចធ្វើការឹបអូសទាំងប៉ុន្មានរួមនឹងជនសង្ស័យទាំងអស់ខាងលើបច្ចុប្បន្នត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារកំពុងសួរនាំស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តរតាមនិតិពិធីច្បាប់។ / ដោយ សួនក្រែង /

    spot_img

    អត្ថបទទាក់ទង

    spot_img