More

    ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានកំពុងមមាញឹក ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូនដល់បុគ្គលិកក្រុមហ៊ុនសាធារណ: នៅក្នុងខេត្តកោះកុង

    spot_img

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង កាលពីរសៀលថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានអញ្ជើញពិនិត្យ និងសួរសុខ
    បងប្អូនប្រជាពរដ្ឋ ដែលជាបុគ្គ លិកអង្គការ បុគ្គលិកក្រុមហ៊ុន បុគ្គលិកផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ ក្នុងខេត្តកោះកុង មកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយុវជនស្ម័កចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៥ថ្ងៃ នៅក្នុងបរិវេនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះ កុង ។

    ក្នុងឱកាសអញ្ជើញចុះសួរសុខ ទុក្ខនោះដែរ លោកជំទាវ អភិ បាលខេត្តកោះកុង បានថ្លែង អំណរគុណ ដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបានខិតខំប្រឹង ប្រែង ដោយយកចិត្តទុកដាក់បំផុត ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាបុគ្គលឹកក្រុមហ៊ុន សាធា រណ: ក្នុងខេត្តកោះកុង ក្នុងរយៈ ពេល ៥ ថ្ងៃមកនេះ ។ ជាងនេះទៅទៀត លោកជំទាវ អភិបាល ខេត្ត បានត្រេកអរយ៉ាងខ្លាំង ដោយឃើញទិដ្ឋភាព ក្នុងការ ចូលរួម ពីបងប្អូន ដែលមកចូល រួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ។

    លោកជំទាវ អភិបាលខេត្ត បានបន្តទៀតថា វាពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការមកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នេះ ។ ហើយបន្ទាប់ពីទទួលបានការចាក់វ៉ាក់រួច សូមបងប្អូនអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ។ ពិសេសសូមបងប្អូនបន្តចូលរួមអនុវត្តតាមការអំពាវ នាវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសាអប់រំនានារបស់ ក្រសួងសុខាភិបាល “ស្តីពីវិធាន ការការពារ ជំងឺកូវីដ១៩ ” ។

    សូមបញ្ជាក់ថា ដំណើរការយុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យយុវ ជនស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី រយះពេលចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែមេសា ត្រូវបានបញ្ចប់នៅថ្ងៃទី ០៩ មេសា ឆ្នាំ ២០២១នេះ ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img