ទំព័រដើម ទំព័រដើម បើករថយន្តធុនធំបត់មិនប្រយ័ត្នកិននារី ជិះកង់ម្នាក់​ បែកក្បាលស្លាប់យ៉ាងអាណោចអាធម័

បើករថយន្តធុនធំបត់មិនប្រយ័ត្នកិននារី ជិះកង់ម្នាក់​ បែកក្បាលស្លាប់យ៉ាងអាណោចអាធម័

- ពាណិជ្ជកម្ម -

ភ្នំពេញ: នារីជាកម្មការិនីរោងចក្រម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណះជិះកង់ចេញពីធ្វេីការបំណងទៅផ្ទះស្រាប់តែត្រូវរថយន្តធុនធំបេីកបត់មិនមេីលឆ្វេង ស្តាំក៏កិនពេញទំហឹង ហេីយរថយន្តព្យាយាមបេីកគេចខ្លួនត្រូវប្រជាលរដ្ឋដេញចាប់បានភ្លាមៗ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចស្តុបទួលពង្រ តាមបណ្តោយមហាវិថី វេងស្រេ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសួន សុខគា ភេទស្រីអាយុ២៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុនារីរងគ្រោះបានធ្វេីដំណេីរដោយជិះកង់ ចេញពីធ្វេីការនៅម្តុំ ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បំណងត្រឡប់ទៅផ្ទះនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ចាំស្តុបដែលកំពុងលោតភ្លេីងក្រហម ភ្លាមនោះក៏មានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-0985 ធ្វេីដំណេីរមកពីក្រោយហេីយបានបត់ស្តាំទៅតាមបណ្តោយផ្លូវ៥០ម៉ែត្រទៅត្បូងដោយមិនបានមេីលឆ្វេងស្តាំក៏កិនកង់និងនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។

សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់បុរីឡុងនីត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលបណ្តោះអាសន្នរួមទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយកុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម