More

    ចាប់ខ្លួនបុរសម្នាក់ករណីលួចទ្រព្យសម្បត្តិ និងប្រើចំពាមកៅស៊ូមកលើសមត្ថកិច្ច

    spot_img

    បាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិអ្នកស្រុក និងប្រើចំពាមកៅស៊ូបាញ់ ទៅលើសមត្ថកិច្ចពេល ចុះប្រតិបត្តិការបង្ក្រាប។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង នា យការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធ ក្នុងករណីខាងលើនេះភ្លាម នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំង ក្នុងការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុមអន្តរាគមន៍ បង្ការបង្រ្កាប ចុះទៅដល់ចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយ(ចូលលួចទ្រព្យសម្បត្តិ) ក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឈ្មោះ ម៉ាន់ ចាន់ មករា ភេទប្រុស អា យុ២៧ ឆ្នាំ ក្នុងខណៈដែលម្ចាស់ផ្ទះមិននៅ។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ខេម ស្រស់ ហៅ ដាំ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិនំ ក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាព(ចូលលួចទ្រព្យសម្បត្តិ)ក្នុងលំដ្ឋានប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះ បានយកចំពាមកៅស៊ូបាញ់ មកលើសមត្ថកិច្ចនៅពេល ចុះប្រតិបត្តិការបណ្តាលឱ្យរងរបួសម្នាក់ នៅលើផ្ទៃមុខផងដែរ។

    ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានលបលួចចូលទៅ ក្នុងបរិវេណលំនៅដ្ឋានខាងលើ ក្នុងខណៈពេលដែលមិនមានម្ចាស់ ក្នុងបំណងចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែសកម្មភាពរបស់ខ្លួន ត្រូវបានអាក់ខានដោយ សារសមត្ថកិច្ចចុះទៅដល់ ហើយបានឃាត់ខ្លួនតែម្តង។

    ជនសង្ស័យរហូតមកដល់ពេលនេះ ត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំ ណុំរឿងដើម្បីបញ្ជូនទៅកាន់ តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img